លោកឧកញ៉ា ដួង ឆាយ ត្រូវមហាជនសរសើរពីទឹកចិត្តមេត្តាធម៌ ក្រោយសម្រេចធ្វើបែបនេះចំពោះស្រីបម្រើដែលប្រើហិង្សាលើកូនប្រុស (វីឌីអូ)
ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា នារីស្រីបម្រើដែលបានធ្វើទារុណកម្មកូនប្រុសរបស់លោកឧកញ៉ា ដួង ឆាយ ឈ្មោះ អ៊ុំ សុផាន់ណា ត្រូវបានទទួលរងពាក្យបណ្ដឹងតាមផ្លូវច្បាប់ហើយ។



យ៉ាងណាមិញ កាលពីរាត្រីយប់មិញនេះ លោកឧកញ៉ា ដួង ឆាយ បែរជាធ្វើការ Live វីឌីអូ ប្រកាសពីជំហរថ្មីឲ្យមហាជនបានដឹង។ លោកឧកញ៉ា បានសម្រេចចិត្តថា ដកពាក្យបណ្ដឹងចំពោះស្រីបម្រើនោះវិញ ហើយនឹងអង្វរដល់តុលាការឲ្យលើកលែងទោសដល់នាង និង អនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតវិញ។




មិនតែប៉ុណ្ណោះ លោកឧកញ៉ា ដួង ឆាយ បាននិយាយថា លោកមិនទាមទារលុយដែលនាងជំពាក់ពីមុនមកទេ ថែមទាំងទុកម៉ូតូ Zoomer-X ដែលលោកធ្លាប់បានឲ្យនោះ ក៏ឲ្យនាងវិញដែរ។ ទង្វើនេះបានធ្វើឲ្យមហាជនជាច្រើនលាន់មាត់កោតសរសើរ អំពីទឹកចិត្តដ៏មេត្តា សណ្ដោសប្រណីរបស់លោកឧកញ៉ា ដួង ឆាយ ហើយប្រិយមិត្តជាច្រើនក៏បង្ហាញនូវសេចក្ដីត្រេកអរ ដែលលោកផ្ដល់ឱកាសដល់នារីនោះឲ្យកែខ្លួនផងដែរ។






ចង់ដឹងខ្លឹមសារលំអិត តោះទស្សនាវីឌីអូ Live របស់ លោកឧកញ៉ា ដួង ឆាយ ទាំងអស់គ្នា៖
https://www.facebook.com/DuongChayPage/videos/595528737461465/
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់