ក្រោយម្ចាស់ដើមមិនពេញចិត្ត អ្នកដឹកនាំសម្តែងសាន់ដេ ចេញមុខ សុំអភ័យទោស ជាសារធារណៈ

180 Views
March 13, 2018

បន្ទាប់ពីម្ចាស់ដើម របស់ ស្បែកធំ Footage បានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត ចំពោះការលួចចម្លងស្នាដៃរបស់ខ្លួនដាក់ចូលទៅក្នុងវីឌីអូរបស់បទចម្រៀង “រាំស្កុប” របស់យូរី លោក លីម ផេង ឈីវ ដែលជាអ្នកដឹកនាំសម្តែងប្រចាំ ផលិតកម្មសាន់ដេ បានបង្ហាញវីឌីអូសុំទោសរបស់ខ្លួនជាសារធារណៈចូលទៅក្នុង បណ្តាញសង្គមចំពោះទង្វលររបស់ខ្លួន។

 

 

 

 

 

 

 

 

 

 

ការចេញមុខមកស្រាយ និងសុំទោសជាសារធារណៈរបស់អ្នកដឹកនាំសម្តែងប្រចាំ ផលិតកម្មសាន់ដេរូបនេះគឺលោកបានបកស្រាយនូវហេតុផលថាដោយសារតែលោក មានចិត្តស្រលាញ់ និងចង់បង្ហាញពីស្នាដៃសិល្បៈវប្បធម៌របស់ខ្មែរយើង។ ក៏ប៉ុន្តែវាបានក្លាយទៅជារឿងខុសឆ្គងដែលលោកបានយកវាមកប្រើដោយមិនបានសុំការអនុញ្ញាត្តិពីម្ចាស់ដើមដែលខំផលិត។

 

 

 

 

 

 

 

 

 

 

នៅក្នុងវីឌីអូបកស្រាយនោះផងដែរលោក លីម ផេងឈីវ បញ្ជាក់ថាខាងផលិតកម្ម សាន់ដេគឺមិនបានដឹងពីរឿងទាំងអស់នោះទេ ដោយសារតែលោកខ្លួនឯង ជាអ្នករ៉ាប់រ៉ងដឹកនាំផលិតផ្ទាល់តែម្តង។ ហើយកំហុសទាំងនេះលោកគឺជាអ្នកទទួល ខុសត្រូវទាំងស្រុងជាមួយនឹងការសុំទោសកញ្ញា រិទ្ធី លំអរពេជ្រដែលជាស្ថានិក ភ្លើងគប់វ័យក្មេង និងជាអ្នកផ្តួចផ្តើមបង្កើតពិធីបុណ្យភូមិផងដែរ។

 

 

 

 

 

 

 

 

 

 

ទោះបីជាមានការចេញមុខសុំទោសជាសាធារណៈយ៉ាងណាក្តី ខាងភាគីម្ចាស់ដើម នៅមិនទាន់មានការឆ្លើយតបត្រលប់មកវិញនោះទេ ក្រោយគេបានដឹងថា កញ្ញា រិទ្ធី លំអរពេជ្រហាក់មានអារម្មណ៍មិនពេញចិត្តយ៉ាងខ្លាំងចំពោះការលួចយកស្នាដៃ ដោយមិនបានសុំការអនុញ្ញាត្តិពីម្ចាស់ដើមបែបនេះ។ លើសបីនេះទោទៀត មុនពេលការសុំទោសជាសារធារណៈកើតឡើងគឺខាងភាគីម្ចាស់ដើមបានស្នើរសុំ បណ្តាក្រសួងនានាដែលពាក់ព័៏ន្ធចាត់វិធានការណ៍លើរឿងនេះទៀតផង។

 

 

 

 

 

 

 

 

 

 

យ៉ាងណាមិញក៏មានទស្សនិកជនជាច្រើនបង្ហាញអារម្មណ៍ និងសង្ឃឹមថាភាគី ទាំងសងខាងនឹងស្វែងរកដំណោះស្រាយដោយសន្តិវិធី និងប្រកបដោយភាព ស្រុះស្រួលគ្នា ត្បិតអីភាគីទាំងសងខាងសុទ្ធតែមានស្នាដៃ និងគំនិតចង់ផ្សព្វផ្សាយ ពីវប្បធម៌ដ៏ថ្លៃថ្លារបស់ខ្មែរ៕

 

 

 

 

 

 

 

 

 

ដោយ៖ វិសាល

ប្រភព៖ ហ្វេស ប៊ុក Lomorpich Rithy និង Lim Phengchiv

 

វីឌីអូ៖

 

បទរាំស្កុបយូរី

 

 

 

Facebook Comment