ពុទ្ធោ! មង្គលការក្លាយជាបុណ្យសព យន្ដហោះឯកជនដែលធ្លាក់ ជារបស់កូនស្រីមហាសេដ្ឋីទួគី មិនត្រឹមតែស្អាតទេ ថែមទាំង​…

624 Views
March 13, 2018

កាលពីម្សិលមិញនេះ មានព័ត៌មានថា យន្ដហោះឯកជនមួយគ្រឿងរបស់ទួគីបានធ្លាក់នៅប្រទេសអ៊ីរ៉ង់ ហើយពេលនេះ គេបានដឹងពីអត្តសញ្ញាណរបស់ជនរងគ្រោះដែលស្លាប់ទាំង១១នាក់នោះហើយ ក្នុងនោះមាន កូនស្រីមហាសេដ្ឋីទួគីដែលមានឈ្មោះថា Mina Basaran និង​ មិត្តភក្ដិរបស់នាង សុទ្ធតែលំដាប់កូនអភិជន គួរឲ្យអាណិតអាសូរជាពន់ពេក។

 

 

 

 

 

 

 

 

 

 

 

 

 

Mina Basaran និង មិត្តស្រីៗរបស់នាង បានធ្វើដំណើរទៅកាន់ទីក្រុង ឌូបៃ ដើម្បីជប់លៀងលាភាពនៅលីវ យ៉ាងអធិកអធម ហើយនៅពេលត្រលប់មកវិញ​ក៏ជួបគ្រោះអកុសលបាត់បង់ជីវីតបែបនេះតែម្ដង។ ការពិត កញ្ញា Mina Basaran ជិតនៅចូលរោងការទៅហើយ គឺនាងគ្រោងនឹងរៀបការជាមួយបុរសអ្នកជំនួញម្នាក់នៅខែក្រោយនេះ គឺថ្ងៃទី ១៤ ខែមេសា មិននឹកស្មានថា ពិធីមង្គលការក្លាយជាបុណ្យសពឡើយ។

 

 

 

 

 

 

 

 

 

 

 

Mina Basaran អាយុ២៨ឆ្នាំ គឺជាកូនស្រីរបស់មហាសេដ្ឋីទួគីម្នាក់ ដែលនឹងគ្រងមរតកមហាសាល ខណៈដែលឪពុករបស់នាង មានក្រុមហ៊ុនជាច្រើន ទាំងផ្នែកទេសចរណ៍ ហិរញ្ញវត្ថុ សំណង់ ថាមពល ទៀតផង។ នាងមិនត្រឹមតែមានសម្រស់ស្អាតនោះទេ Mina Basaran មានទាំងភាពឆ្លាតវៃ និង អត្តចរិតល្អប្រពៃ ជាមនុស្សស្រឡាញ់គ្រួសារ និង មិត្តភក្ដិ គួរឲ្យសរសើរ។

 

 

 

 

 

 

 

 

 

 

 

 

នេះជារឿងដ៏គួរឲ្យសោកស្ដាយក្រៃលែង ដែលមច្ចុរាជដាច់ចិត្តឆក់យកជីវិតនាង និង មិត្តភក្ដិទាំងអស់ បន្សល់ទុកនូវវិប្បសារី ទុក្ខសោកដល់គ្រួសារ និង កូនកម្លោះ អស់មួយជីវិត។ ចំណែកឯមូលហេតុនៃការធ្លាក់យន្ដហោះ គេមិនទាន់ដឹងច្បាស់នោះទេ តែសាក្សីបាននិយាយថា ឃើញយន្ដហោះឆេះ មុននឹងធ្លាក់នៅបុកភ្នំ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ telegraph

Facebook Comment