ដេនី ក្វាន់ ទោះគ្មានមុខក្នុងសិល្បៈ ក៏នៅតែជោគជ័យខ្លាំងក្នុងវិស័យជំនួញ…

177 Views
March 13, 2018

កន្លង​​មក​​សាធារណជន​​ធ្លាប់បាន​ឃើញ​មុខ​មាត់​​ស្រី​ស្អាត​សិច​ស៊ី​ ដេនី ក្វាន់ រួចទៅហើយនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ។ ទោះបីជាកញ្ញាមិនសូវបានបង្ហាញវត្តមានក្នុងវិស័យសិល្បៈក៏ពិតមែនប៉ុន្តែកញ្ញា ក៏នូវតែអាចដំណើរការងារក្នុងវិស័យជំនួញរបស់កញ្ញាបានយ៉ាងជោគជ័យ ។

 

 

 

 

 

 

 

 

 

 

 

 

 

គួរបញ្ជាក់ផងដែរថា កញ្ញា ដេនី ក្វាន់ត្រូវបានក្រសួងវប្បធម៌ធ្វើការពិន័យដោយបានផ្អាកការងារក្នុងវិស័យសិល្បៈរយៈពេល១ឆ្នាំ ចំពោះករណីសិចស៊ីហួសកម្រិតពេក ដែលខាងក្រសួងលើកឡើងថាបានធ្វើអោយវប្បធម៌ស្ដ្រីខ្មែរធ្លាក់ចុះ ។ បន្ទាប់ពីបានត្រូវផ្អាកការងារក្នុងវិស័យសិល្បៈហើយកញ្ញា​ ដេនី ក្វាន់ បានងាយមកចាប់ប្រឡូកក្នុងវិស័យជំនួញវិញម្ដង ។ ក្នុងនោះយើងក៏បានឃើញពីជីវភាពធូរធារ ហ៊ឺហា ដោយកន្លងមកកញ្ញា តែងតែធ្វើការបង្ហាញនូវទ្រព្យសម្បត្តិ ក៏ដូចជាវត្ថុមានតម្លៃរបស់ខ្លួនទៅក្នុងបណ្ដាយហ្វេសប៊ុក បណ្ដាលអោយទទួលការចាប់អារម្មណ៍ជាខ្លាំង ។ ជាក់ស្ដែងនៅពេលថ្មីៗនេះ កញ្ញា ដេនី ក្វាន់ បានផ្លាស់ប្ដូរមុខរបរថ្មីមួយទៀតដោយការបើនៅឃ្លាំងលក់រថយន្តCMR ដែលមានទិញ និងលក់រថយន្ដគ្រប់ប្រភេទ ។

 

 

 

 

 

 

 

 

 

 

 

 

 

យោងតាមគណនីហ្វេសប៊ុករបស់កញ្ញា ដេនី ក្វាន់បានរៀបរាប់ថា​ ៖ «អរគុណបងស្រី Choum Chann ដែលទិញឡាន Land Cruiser ថ្មីពីឃ្លាំងលក់រថយន្ត CMR របស់នាងខ្ញុំ ហេងហេងៗណាបងស្រីសម្លាញ់។ សម្រាប់មិត្តត្រូវការទិញឬលក់ឡានកុំភ្លេចណា ដេននីក្វាន់មានទិញនឹងលក់ឡានគ្រប់ប្រភេទ»។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ដូចនេះក៏សូមជូនពរអោយកញ្ញា ដេនី ក្វាន់ ទទួលបានជោគជ័យក្នុងវិស័យជំនួញថ្មីនេះ ៕

Facebook Comment