ឡូយមែន! នីកូ ចេញបទចម្រៀង «ចូកមួយ» នៅហង្សមាសធ្វើឲ្យផ្អើលអស់អ្នកគាំទ្រ (មានវីដេអូ)

ប្រិយមិត្តប្រហែលជាបានដឹងហើយថា តារាចម្រៀងដែលមានរូបសង្ហាលោក នីកូ បានលាពីទ្រនំចាស់របស់ខ្លួន ហើយក៏បានប្រកាសខ្លួនជាផ្លូវការក្នុងផលិតកម្មរស្មីហង្សមាស ។ ការផ្លាស់ប្ដូរផលិតកម្មនេះបានធ្វើអោយអ្នកគាំទ្ររបស់មានការសប្បាយរីករាយជាខ្លាំងដោយសារតែពេលលោក នីកូ នៅផលិតកម្មចាស់គឺមិនសូវមានបទចម្រៀងថ្មី និងមិនសូវមានវត្តមានលើកឆាកតន្ដ្រីដែលជាហេតុធ្វើអោយលោកបាត់បង់ប្រជាប្រិយភាពខ្លះដែលពីវិស័យសិល្បៈ ។
កន្លងមកលោកកំលោះសង្ហារូបនេះ ក៏ធ្លាប់បានប្រកាសថាខ្លួនចង់ធ្វើជាតារាចម្រៀងឯករាជ្យ មិនយូរប៉ុន្មានទំព័រហ្វេសប៊ុកផ្លូវការរបស់ហង្សមាសក៏បានប្រកាសស្វាគមន៍លោក នីកូ ជាតារាចម្រៀងថ្មីក្នុងគ្រួសារហង្សមាស ។ ជាមួយគ្នានេះដែល ក៏មានភ្ជាប់ជាមួយបទចម្រៀងថ្មីរបស់តារាចម្រៀងរូបនេះផងដែរ ដែលបទនោះមានចំណងជើងថា «ថ្ងៃបែកគ្នា» ។
គ្រាន់តែវីដេអូបទ «ចូកមួយ» របស់លោក នីកូចេញជាផ្លូវការភ្លាម ស្រាប់តែផ្ទុះការគាំទ្រជាពីសំណាក់យុវវ័យ ដែលនេះគឹជាបទចម្រៀងទី២ហើយរបស់លោកនៅក្នុងហង្សមាស ហើយវាក៏ជាជោគជ័យមួយរបស់លោកចំពោះការផ្លាស់ប្ដូរពីទ្រនំចាស់ ៕
តោះមកទស្សនាវីដេអូបទចម្រៀងទាំងអស់គ្នាថាតើឡូយប៉ុនណា៖