កូនភ្លោះរបស់ Chompoo Araya មានមុខក្នុងស្ពតពាណិជ្ជកម្មថ្មី (មានវីដេអូ)
តារាសម្ដែងស្រីដែលមានឈ្មោះបោះសម្លេងអស់រយៈពេលជាង១០ឆ្នាំគឺអ្នកនាង Chompoo Araya ដែលប្រិយមិត្តបានដឹងហើយថា អ្នកនាងបានរៀបការជាមួយនឹងអ្នកជំនួញដ៏ល្បីឈ្មោះប្រចាំប្រទេសថៃ ដែលអាចហៅបានថាជាសេដ្ឋីវ័យក្មេង ។ បន្ទាប់ពីរៀបការមិនបានប៉ុន្មានផងអ្នកនាងស្រាប់តែមានដំណឹងល្អផ្ទួនៗគ្នា ដោយបានកាន់កាប់នូវជំនួញដែលមានតម្លៃរាប់លានដុល្លារ និងទទួលបានកូនប្រុសភ្លោះដ៏គួរអោយស្រលាញ់ថែមទៀតផង ។



បន្ទាប់ពីសម្រាលកូនភ្លោះរួចមក សម្រស់របស់តារាសម្ដែងថៃ Chompoo Araya នៅតែស្រស់ស្អាត ហើយស្ទីលតុបតែងខ្លួនកាន់តែទាន់សម័យ ។ ទោះបីជាមានជំនួញក្នុងដៃដែលអ្នកនាងត្រូវគ្រប់គ្រងក៏ពិតមែន ក៏អ្នកនាងមិនបោះបង់ការងារដែលអ្នកនាងស្រលាញ់ដែល ក្រោយពីសម្រាកសម្រាលកូនអស់រយៈពេលជាង ១ខែមក ពេលនេះអ្នកម្ដាយកូនភ្លោះ Chompoo បានវិលមកបំពេញការងារវិញជាធម្មតា ។




កាលពីថ្មីៗនេះអ្នកនាង Chompoo បាននាំកូនប្រុសរបស់អ្នកនាងទាំងពីរមកសម្ដែងស្ពតពាណិជ្ជកម្មជាមួយនឹងអ្នកនាង ដែលនេះជាការថតលើដំបូងរបស់អ្នកនាងជាមួយនិងកូនប្រុសទាំងពីរ ។ បើក្រឡេកមើលពីការសម្ដែងរបស់កូនប្រុសទាំងពីរវិញគឺពិតជាមានដុងសម្ដែងកាត់តាមម្ដាយរបស់ខ្លួនមែន ៕



តោះកុំអោយខាតពេលវេលាយូរមកទស្សនាវីដេអូស្ពតពាណិជ្ជកម្មរបស់អ្នកនាង និងកូនប្រុសទាំងអស់គ្នា ៖



โฆษณาตัวแรกของพี่สายฟ้าพี่พายุ🌩🌪
Posted by Chompoo Araya A. Hargate on Tuesday, March 13, 2018
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់