អ្នកម្ដាយចិត្តសឿង លេងសម្រាលកូនក្នុងទឹកសមុទ្រអញ្ចឹងហ្មង? ទីបំផុត…
ស្រ្តីអ្នកទេសចរ ជនជាតិរុស្ស៊ីដែលមានទម្ងន់ចាស់ខែម្នាក់ ត្រូវបានគេប្រទះឃើញថា បានទៅលេងទឹកសមុទ្រ Red Sea នៅប្រទេសអេហ្ស៊ីប មុនពេលដែលនាងបានសម្រាលគួរឲ្យភ្ញាក់ផ្អើលជាទីបំផុត។



នេះគឺជារឿងរ៉ាវអស្ចារ្យ ស្ទើរមិនគួរឲ្យជឿ ដែលគេផ្ដិតយកទិដ្ឋភាពបាន ដោយអ្នកម្ដាយរូបនេះបានបង្កើតកូននៅក្នុងទឹកសមុទ្រតែម្ដង ខុសប្លែកពីនារីទូទៅដែលសម្រាលនៅមន្ទីរពេទ្យ។ នៅពេលដែលគេថតបាន កូននោះបានប្រសូតដោយសុវត្ថិភាពចេញមក ហើយគេឃើញឪពុកកំពុងតែបី។ ក្រោយមកទៀត ទីបំផុតគេក៏ឃើញម្ដាយទារក ងើបចេញពីសមុទ្រ ដូចជាគ្មានរឿងអ្វីកើតឡើង ពិតជាសុខភាពរឹងមាំល្អមែន។


បន្ទាប់មក នាងក៏បានឡើងទៅលើឆ្នេរដើម្បីមើលកូនរបស់នាង។ អ្វីដែលកាន់តែភ្ញាក់ផ្អើលគឺគេឃើញមានវត្តមានលោកគ្រូពេទ្យផងដែរ ដូច្នេះការសម្រាលកូនក្នុងទឹកសមុទ្រនេះមិនមែនជារឿងចៃដន្យឡើយ ទំនងគឺជាគម្រោងរបស់ម្ដាយទារកតែម្ដង។


យ៉ាងណាមិញ អត្តសញ្ញាណរបស់ម្ដាយ មិនត្រូវបានគេបញ្ចេញនោះទេ ហើយទារកនោះក៏មិនដឹងថាប្រុសឬស្រីដែរ។ យើងគ្រាន់តែដឹងថា គ្រួសារគេត្រេកអរនឹងទទួលសមាជិកថ្មីនេះ ហើយទាំងម្ដាយនិងកូន មានសុខភាពល្អដូចគ្នា។ ក្នុងនោះអ្នកលេងអ៊ីនធើណែតបានសម្ដែងការសាទរ និង កោតសរសើរចំពោះរឿងនេះ។


សូមបញ្ជាក់ដែរថា តាមវិទ្យាសាស្រ្ត ការសម្រាលកូនក្នុងទឹកអាចជួយបន្ថយការឈឺចាប់របស់ម្ដាយ និង បន្ថយស្រែ្តសដល់ទារកផងដែរ៕
ប្រភព៖ http://www.dailymail.co.uk/news/article-5494761/Incredible-moment-Russian-tourist-gives-birth-Red-Sea.html
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់