ប៊្រេនល្បីយកបាវស៊ីម៉ង់ត៍ពីកម្ពុជាមកធ្វើកាបូប ពេលដឹងតម្លៃ ដាច់ផ្ងារ ! តែកុំអាលខឹង ព្រោះ… (មានវីឌីអូ)

396 Views
March 14, 2018

ជារឿងធម្មតាទេ ដែលកាបូប ស្បែកជើង ម៉ាកល្បី ធ្វើពីស្បែក ប្រណីតៗ តែងតែមានតម្លៃខ្ពស់កប់ពពក ហើយវាជាទីពេញនិយមសម្រាប់អ្នកមានទ្រព្យធន  ដែលមានលទ្ធភាពទិញយកមកប្រើប្រាស់។

 

 

 

 

 

 

 

 

 

 

ប៉ុន្ដែ រឿងចម្លែកមួយបានកើតឡើង នៅពេលដែលម៉ាកកាបូបដ៏ល្បីរបស់ប្រទេសស្វីសឈ្មោះ Elephbo បែរជាយកបាវស៊ីម៉ង់ត៍មកកែច្នៃ ដេរបញ្ចូលជាមួយស្បែក ក្លាយជាកាបូបប្រណីតដែលមានតម្លៃមហាសាលទៅវិញ។ រូបថតកាបូប ធ្វើពីបាវស៊ីម៉ង់ត៍ជាច្រើនត្រូវបានជនជាតិថៃ បង្ហោះនៅលើបណ្ដាញសង្គម ហើយទទួលបានការស៊ែរ និង ខមិន ជាច្រើន។

 

 

 

 

 

 

 

 

 

 

អ្នកខ្លះគិតថា គួរឲ្យអស់សំណើចណាស់ ហើយ ខ្លះសើចថា ប្រជាជនអឺរ៉ុបប្រហែលជាគិតថា ម៉ូដកាបូបនេះឡូយទៀតផង ដោយមិនដឹងថា នេះជាបាវស៊ីម៉ង់ត៍ឡើយ។ យ៉ាងណាមិញ បើតាមគេហទំព័រផ្លូវការរបស់ម៉ាកកាបូបនេះ ក្រុមហ៊ុនមានចេតនាល្អនោះទេ ដោយគេបានបញ្ជាក់ថា៖ «គេយកបាវស៊ីម៉ង់ត៍ពីប្រទេសកម្ពុជាមកកែច្នៃធ្វើជាកាបូបដែលមានគុណភាពខ្ពស់ ហើយចូលរួមធ្វើឲ្យបរិស្ថានកាន់តែប្រសើរ និង ផ្ដល់ឱកាសជាច្រើនដល់ប្រជាជនកម្ពុជាផងដែរ»។

 

 

 

 

 

 

 

 

 

ក្រោយពីកែច្នៃជាមួយនឹងស្បែកដ៏ល្អប្រណីត កាបូបបាវស៊ីម៉ង់មានតម្លៃខ្ពស់ ហៅលែងលឺតែម្ដង។ ចំពោះ កាបូបស្ពាយក្រោយ មានតម្លៃ ១៩១ផោន ដែលគិតជាដុល្លាស្មើនឹង ២៦៥ដុល្លា ឯណោះ។ មិនតែប៉ុណ្ណោះ គេក៏ច្នៃជា ស្បែកជើងដែលមានតម្លៃ ២៦៥ដុល្លា ដូចគ្នា។  ចំណែក កាបូបដៃធម្មតា មានតម្លៃ ជាង៩៤ដុល្លា។ យ៉ាងណានេះគឺជារឿងដ៏ល្អប្រពៃណាស់ ដែលក្រុមហ៊ុនម៉ាក Elephbo បានផ្ដល់ប្រយោជន៍ដល់ប្រជាជនយើងជាច្រើននាក់ ដោយឲ្យពួកគាត់រកប្រាក់ចំណូល បង្កើនជីវភាព ហើយក៏ជួយកាត់បន្ថយសំរាមផងដែរ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

តោះមកទស្សនាវីឌីអូ៖

https://www.youtube.com/watch?time_continue=34&v=Qe02sOS1lv8

ប្រភព៖ https://www.independent.co.uk/life-style/fashion/elephbo-thai-cement-bags-backpacks-europe-sold-swiss-fashion-facebook-a8234686.html

Facebook Comment

Related Articles