អ្នកនិពន្ធប្រចាំថោន អះអាងថាមិនដែលចោលចង្វាក់ប្រពៃណី រាល់ពេលចូលឆ្នាំ ខណៈឡាវស្នើរដាក់បញ្ចូលចង្វាក់រាំវង់បញ្ជីបេតិកភណ្ឌពិភពលោក
លោក យឹម តាស្រង់ ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាអ្នកនិពន្ធប្រចាំ ផលិតកម្មថោន បានបង្ហាញនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកថា ជារៀង រាល់ឆ្នាំលោកមិនដែលចោលឡើយចង្វាក់ប្រពៃណីសម្រាប់ប្រជាជនរាំកម្សាន្តដែលមាននៅក្នុងចម្រៀងផលិតកម្មថោន។




នៅក្នុងការរៀបរាប់ដដែលលោក យឹម តាស្រង់ បញ្ជាក់ថា៖ “ជារៀងរាល់ឆ្នាំខ្ញុំនិពន្ធមិនដែលចោលសោះឡើយ
ចង្វាក់រំាវង់ កន្ទ្រឹម ហើយផលិតកម្ម ថោនទំាងមូល
ក៏តែងតែផលិតបទនិពន្ធថ្មីចង្វាក់ប្រពៃណីច្រើនណាស់
ជារៀងរាល់ឆ្នាំដើម្បីបម្រើអារម្មណ៍អ្នកស្តាប់។
ពេលនេះសុំបង្ហោះ Teaser Audioដ៏ខ្លីបទរំាវង់មួយជូនស្តាប់
ដែលនិងចេញFull Song នៅលើ Official Town Production
នាពេលឆាប់ៗខាងមុខនេះសម្រាប់រំាកម្សាន្តក្នុងពិធីបុណ្យ
ចូលឆ្នាំខ្មែរនាពេលខាងមុខនេះ៕
បទ៖ ស្រណោះចូលឆ្នាំ”។



ជាមួយនឹងការសរសេរនោះផងដែរ អ្នកនិពន្ធរូបនេះក៏បានអមបង្ហាញខ្លីៗចំពោះ បទចម្រៀងមួយបទដែលមានចំណងជើងថា “ស្រណោះចូលឆ្នាំ”ជាចង្វាក់ភ្លេង ដែលបានទទួលការខមិនគាំទ្រយ៉ាងច្រើនពីទស្សនិកជនចំពោះការអភិរក្សចង្វាក់ប្រពៃណីដ៏ប្រសើរបែបនេះ។



ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីប្រទេសឡាវបានស្នើរដាក់ចង្វាក់រាំវង់ទៅក្នុង បញ្ជីបេតិកភណ្ឌពិភពលោករួចមក មានប្រតិកម្មជាច្រើនបានកើតឡើង ដោយនៅក្នុងនោះមានតារាជើងចាស់ជាច្រើនក៏បានសម្តែងការមិនពេញចិត្តរបស់ខ្លួនចំពោះការស្នើរនេះផងដែរ។


គួរបញ្ជាក់ថាក្រោយប្រទេសឡាវបានស្នើរដាក់បញ្ចូលចង្វាក់រាំវង់(ឡាំវង់)ជាភាសាឡាវបញ្ជីបេតិកភណ្ឌពិភពលោក ក៏មានមតិមហាជនជាច្រើនបានរិះគន់ ទៅកាន់ យុវវវ័យ និងអ្នកនិពន្ធ មួយចំនួនដែលបានបង្កើតចង្វាក់រាំក្នុងឱកាស ពិធីបុណ្យចូលឆ្នាំភាគច្រើនមិនបានប្រើចង្វាក់ប្រពៃណី ដែលភាសាសារធារណៈជន ហៅថា “ចង្វាក់បែកស្លុយ”៕


ប្រភព៖ Yem Tasrong
វីឌីអូ
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់