ថន លក្ខិណា ធ្វើអោយមហាជនមើលសឹងមិនស្គាល់ ពេលស្លៀកឈុតបែបនេះ

690 Views
March 14, 2018

កញ្ញា ថន​ លក្ខិណា គឺជាពិធីការនី និង​ តារាសម្ដែងវ័យក្មេងមួយរូបដែលទទួលបានជោគជ័យជាខ្លាំងក្នុងវិស័យសិល្បៈ ជាមួយនឹងសម្លេងដ៏ពិរោះ និង សម្រស់ដ៏ស្រស់ស្អាតរបស់កញ្ញា បានធ្វើអោយតារាស្រីរូបនេះកំពុងតែត្រូវប៉ាន់ជាមួយទីផ្សារការងារមិនថាក្នុងស្រុក ឬ ក៏ក្រៅស្រុកនោះទេ ។

 

 

 

 

 

 

 

 

 

 

ទស្សនិកជនប្រហែលជាបានដឹងរួចមកហើយថា តារាសម្ដែងសាច់សខ្ចីកញ្ញា ថន លក្ខិណា តែងតែនិយមលេងស្ទីលស្លៀកពាក់តាមបែបយុវវ័យសម័យថ្មី មិនសូវបានឃើញពីសម្រស់របស់កញ្ញាស្លៀកឈុតប្រពៃណីបុរាណនោះទេ ។ ប៉ុន្ដែនៅពេលថ្មីៗនេះកញ្ញា​ ថន លក្ខិណាបានទទួលការងារថតស្ពតសម្អាងការមួយ ក្នុងនោះកញ្ញាបានបង្ហាញពីសម្រស់ដ៏ស្រស់ស្អាតរបស់កញ្ញា រួមជាមួយសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរ ដែលមានលម្អជាមួយគ្រឿងអលង្ការចែងចាំងពេញខ្លួន ។

 

 

 

 

 

 

 

 

 

 

 

 

 

 

អ្វីដែលគួរអោយចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺស្នាមញញឹមដ៏ទន់ភ្លន់ ពិតជាសក្ដិសមជានារីខ្មែរពិតៗមែន ។ ក្នុងនោះក៏មានការលើកឡើងពីប្រិយមិត្ត ថាសម្រស់របស់តារាស្រីរបស់យើងពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងនៅពេលបានតុបតែងខ្លួនក្នុងឈុតកូនក្រមុំបុរាណបែបនេះ ។

 

 

 

 

 

 

Facebook Comment

Related Articles