នាំគ្នាភ័យ ពេលសុនកមួយក្បាល មើលយូរៗមុខដូចមនុស្ស! មិនមែនកាត់តទេណា!

798 Views
March 15, 2018

ចំពោះអ្នកដែលស្រឡាញ់សត្វចិញ្ចឹម ពិតណាស់ដែលលោកអ្នកចាត់ទុកសត្វចិញ្ចឹមជាទីស្រឡាញ់របស់ខ្លួន មិនថាសត្វឆ្កែ សត្វឆ្មា ឬ សត្វផ្សេងៗ ប្រៀបដូចជាសមាជិកគ្រួសារម្នាក់ មិនមែនត្រឹមជាសត្វឡើយ ហើយសូម្បីតែឈ្មោះក៏កាលីបៗ បែបបរទេសផងដែរ។

 

 

 

 

 

 

 

ដូច្នេះហើយ យើងតែងតែឃើញសុនខខ្ជូតៗ គួរឲ្យស្រឡាញ់ ព្រោះតែម្ចាស់គេថែរក្សាបានល្អ ហើយម្ចាស់ខ្លះចូលចិត្តបង្ហោះរូប និង វីឌីអូរបស់សុនកខ្លួន នៅលើបណ្ដាញសង្គមទៀតផង។ តាមព័ត៌មានល្បីរន្ទឺចុងក្រោយនេះលើបណ្ដាញសង្គម មានសុនកមួយក្បាល ដែលយើងក្រឡេកមេីលយូរៗទៅ មុខដូចជាចម្លែកខុសពីសុនកធម្មតា។

 

 

 

 

 

 

 

ដំបូងម្ចាស់របស់សុនខឈ្មោះ Yogi មិនដែលចាប់អារម្មណ៍ឡើយ តែនៅពេលដែលនាងបានបង្ហោះរូប Yogi ក៏មានមិត្តភក្ដិរបស់នាងបានភ្ញាក់ផ្អើលខ្លាំង ហើយលាន់មាត់ថា Yogi មានមុខដូចជាមនុស្ស! ពិសេសគឺភ្នែកតែម្តង គឺដូចជាភ្នែករបស់មនុស្សអញ្ចឹង។

អ្នកលេងអ៊ីនធើណែតខ្លះភ័យខ្លាច តែខ្លះទៀតអស់សំណើចនឹងមុខដ៏ប្លែករបស់ Yogi ។

 

 

 

 

 

 

 

 

 

 

មិនតែប៉ុណ្ណោះ មានអ្នកយករូបសុនខនេះទៅប្រៀបធៀបជាមួយនឹងមុខរបស់តារាហូលីវូដល្បីៗ ធ្វើឲ្យយើងកាន់តែទប់សំណើចមិនបាន។ តើអ្នកណាមុខដូចសុនខនេះជាងគេ?

 

 

 

 

 

 

 

 

ប្រភព៖ http://www.ladbible.com/community/viral-animals-dog-with-scarily-human-face-goes-viral-20180313

Facebook Comment

Related Articles