យន្តហោះសម្រេចចុះចតបន្ទាន់ដោយសារតែបុរសម្នាក់មិនព្រមឈប់ផោម (មានវីឌីអូ)
វាពិតជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល និងធ្វើឲ្យគ្រប់គ្នាអស់សំណើចយ៉ាងខ្លាំង បន្ទាប់ពី យន្តហោះមួយគ្រឿងដែលត្រូវធ្វើការហោះហើរចេញពីទីក្រុង Vienna បានសម្រេចចិត្តធ្វើការចុះចតភ្លាមៗ ដោយសារតែបុរសម្នាក់មិនព្រមឈប់ផោម នៅលើយន្តហោះ។



តាមរយៈរបាយការណ៍លម្អិតដែលត្រូវបានដកស្រង់ដោយ The Star បានឲ្យដឹងថា ជើងហោះហើរនោះគឺគ្រោងនឹងធ្វើការចុះចតនៅក្នុងទីក្រុង អាម ស្ទើរដាមប្រទេស ហូឡង់ ក៏ប៉ុន្តែភីឡុតបញ្ជាយន្តហោះបែរជាសម្រេចចិត្តភ្លាមៗធ្វើការចុះចតនៅក្នុង ទីក្រុង វេនណាទៅវិញ។ ពោលគឺវាបានកើតឡើងដោយសារតែបុរសហូឡង់ ២ នាក់ និងអ្នកដំណើរផ្សេងៗទៀតទ្រាំហិតលែងបាននូវផោមរបស់បុរសចំណាស់ម្នាក់ជាអ្នករួមដំណើរដែលផោមឥតឈប់ឈរ។



នៅពេលដែលបានចុះចតនៅក្នុងទីក្រុង វេនណា អ្នកដំណើរដែលនៅលើយន្តហោះ ទាំងអស់គ្នាហាក់មានអារម្មណ៍ស្រស់ស្រាយ និងមានស្នាមញញឹមជាងមុន ខណៈពេលដែលក្រុមប់ូលីសនៅក្នុងអាកាសយាន្តដ្ឋានបានមកធ្វើកំណត់ហេតុនៃការចុះចតយ៉ាងតក់ក្រហល់បែបនេះ។



ទោះបីជាយ៉ាងណាក៏ដោយនៅក្នុងហេតុការណ៍នោះមានមនុស្សចំនួន ៤ នាក់ ត្រូវបានកងកម្លាំងប៉ូលីសនៅក្នុងទីក្រុង វេនណា បណ្តេញចេញមិនឲ្យស្នាក់នៅក្នុង អាកាសយាន្តដ្នាន ដោយសារតែពួកគេបានបង្ហាញកាយវិការមិនសមរម្យនៅ ពេលដែលយន្តហោះចុះចត ដោយក្នុងនោះប៉ូលីសបានស៊ើបរកមូលហេតុពិតដែល បណ្តាលឲ្យបុរសចំណាស់ផោមឥតឈប់ឈរបែបនេះ៕



វីឌីអូ៖
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់