សាហាវណាស់! សង្សារស្អាតម្លឹងហើយ បែរជាសម្លាប់នាងដាក់ក្នុងវ៉ាលី យកទៅប្លុងចោល ទីបំផុត…

1007 Views
March 16, 2018

រឿងរ៉ាវឃាតកម្មសម្លាប់គូស្នេហ៍ដ៏សាហាវមួយបានកើតឡើង ហើយបុរសហុងកុងម្នាក់នេះបានសារភាពថា ខ្លួនបានសម្លាប់មិត្តស្រីពិតមែន នៅពេលដែលទៅដើរកម្សាន្ដនៅកោះតៃវ៉ាន់។

 

 

 

 

 

 

 

ដើមហេតុនៃដំបូងនៃការសង្ស័យបុរសឈ្មោះ Chan បណ្ដាលមកពី ទាំងពីរនាក់បានទៅកម្សាន្ដនៅកោះតៃវ៉ាន់ ហើយកក់សណ្ឋាគារ ក្រោយមកគេឃើញតែវត្តមានរបស់បុរសជាសង្សារ ហើយនារីជាសង្សារឈ្មោះ Poon បែរជាបាត់ខ្លួន។ នៅពេលដែលត្រូវឪពុករបស់ Poon សួរនាំ បុរស Chan ឆ្លើយថាមិនដឹងថានាងនៅទីណាទេ ព្រោះពួកគេបានបែកគ្នាហើយ។ ឪពុករបស់នាងក៏មានការសង្ស័យហើយក៏សហការជាមួយនឹងសមត្ថកិច្ច ហើយឈានដល់ការស៊ើបអង្កេតតែម្ដង។

 

 

 

 

ក្រោយមកប៉ូលីសបានឆែកកាម៉េរ៉ាសុវត្ថិភាពនៅក្នុងសណ្ឋាគារ ក៏ប្រទះឃើញបុរសឈ្មោះ Chan អូសវ៉ាលីធំ ពណ៌ផ្កាឈូក គួរឲ្យសង្ស័យ។ ហើយបុរសនោះបានយកវ៉ាលីដែលពណ៌ផ្កាឈូក ដាក់សាកសពមិត្តស្រីយកទៅប្លុងចោលនៅស្ថានីយ៍រថភ្លើង។ ទីបំផុត រូបគេក៏ត្រូវអស់លក្ខណ៍ ហើយប៉ូលីសក៏ឃាត់ខ្លួនភ្លាមៗ។ ក្រោយពីធ្វើកោសល្យវិច្ឆ័យរួចមក គេសន្និដ្ឋានថា នាងអាចត្រូវសម្លាប់ដោយរឹតក។  

 

 

 

 

យ៉ាងណាមិញ គេមិនទាន់ដឹងពីមូលហេតុដែលបុរស Chan សាហាវព្រៃផ្សៃដល់ថ្នាក់សម្លាប់មិត្តស្រីចោលបែបនេះទេ។ ប៉ូលីសកំពុងតែសួរចម្លើយបន្ដ។ ពេលនេះ ឪពុកនាងបានទៅតៃវ៉ាន់ ហើយស្នើសុំបញ្ជូនសាកសពរបស់នាងទៅហុងកុងវិញ៕

 

 

 

 

 

 

ប្រភព៖ https://nextshark.com/hong-kong-man-kills-girlfriend-leaves-body-suitcase-train-station-taiwan/

Facebook Comment

Related Articles