ខ្លាំងបាត់ យុវវ័យថៃនាំគ្នាផ្អើលរាំបទ “មាន់ស្រែ” ពេញប្រទេសថៃ

1600 Views
March 16, 2018

បទចម្រៀងដែលមានចំណងជើងថា “មាន់ស្រែ” ត្រូវបានទស្សនិកជនដឹងថាជា បទថ្មីរបស់ផលិតកម្មថោនដែលបានចេញត្រៀមសម្រាប់រាំកម្សាន្តនៅក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីនាពេលដ៏ខ្លីខាងមុខ។

 

 

 

 

 

 

 

 

 

 

យ៉ាងណាមិញសន្ទុះនៃការគាំទ្របទចម្រៀងមួយបទនេះត្រូវបានគេឃើញថាមានការកើនឡើងជាលំដាប់នៅក្នុងប្រទេសកម្ពុជាដែលនៅតាមបណ្តាហាង ឬទីតាំង នានាបានចាក់បទចម្រៀងនេះសម្រាប់អតិថិជនរបស់ខ្លួនកំដរអារម្មណ៍ពេលចូល ទទួលទានអាហារ។

 

 

 

 

 

 

 

 

 

 

ប៉ុន្តែអ្វីដែលកាន់តែបញ្ជាក់ថាបទចម្រៀងមួយបទនេះទទួលការគាំទ្រយ៉ាងលើសលប់គឺយុវវ័យប្រទេសក្បែរខាងប្រទេសកម្ពុជាយើង “ថៃ” បាននាំគ្នាំចាក់បទ ចម្រៀងនេះ និងធ្វើការរាំកំសាន្តជាលក្ខណៈក្រុមថតជាវីឌីអូបង្ហាញនៅ តាមបណ្តាញសង្គមនានាយ៉ាងសកម្មផងដែរ។

 

 

 

 

 

 

 

 

 

 

 

អ្វីដែលគេរំពឹងទុកថាបទចម្រៀងនេះនឹងទទួលបានការគាំទ្រខ្លាំងនៅក្នុងប្រទេសថៃគឺដោយសារតែមានយុវវ័យថៃមួយក្រុមនៅក្នុងសកលវិទ្យាល័យមួយបង្ហើបថា បទចម្រៀងមួយបទនេះនឹងត្រូវបានពួកគេហាត់រាំសម្រាប់សង្ក្រានឆ្នាំថ្មីនៅក្នុងប្រទេសថៃផងដែរ។

 

 

 

 

 

 

 

 

 

 

គួរបញ្ជាក់ថាបទ មាន់ស្រែគឺជាទឹកដមសំនៀងថ្មីរបស់តារាចម្រៀងថ្មី រ៉ាប៊ី ប្រចាំផលិតកម្មថោន ក្រោយពីបទចម្រៀងមួយបទនេះគេរំពឹងថាកញ្ញានឹងទទួល បានប្រជាប្រិយកាន់តែខ្លាំងពីសំណាក់ទស្សនិកជន៕

 

 

 

 

 

 

 

 

 

 

 

វីឌីអូ

 

 

Facebook Comment

Related Articles