សុខ ស្រីនាង ប្រឹងប្រែងថែរក្សាវប្បធម៌ខ្មែរ ជាមួយនឹងបទថ្មី (មានវីដេអូ)

1127 Views
March 16, 2018

អ្នកនាង សុខ ស្រីនាង គឺជាតារាស្រីប្រចាំផលិតកម្មរស្មីហង្សមាសមួយរូបដែលមានរូបសម្រស់ស្រស់ស្អាត អមជាមួយនឹងកាយវិការដ៏ទន់ភ្លន់របស់អ្នកនាង បានធ្វើអោយមហាជនជាច្រើនលើកសរសើរមិនដាច់ពីមាត់ ។ ជាមួយនឹងការល្បីល្បាញនេះដែលអ្នកនាង សុខ ស្រីនាង មិនដែលធ្វើអោយអ្នកគាំទ្រមានខកចិត្តម្ដងណាឡើយ ក្រោយស្ងប់ស្ងាត់មួយរយៈ ថ្មីៗនេះតារាស្រីរូបនេះបានបញ្ចេញបទថ្មីរបស់ខ្លួន បំពេញចិត្តអ្នកគាំទ្រ ។

 

 

 

 

 

 

 

ទស្សនិកជនប្រហែលជាបានជ្រាបខ្លះហើយថា មួយរយៈពេលប៉ុន្មានឆ្នាំមកនេះតារាសិល្បករ-សិល្បការនីមួយចំនួន មិនសូវជាលើកយកបទចម្រៀងប្រពៃណីខ្មែរមកច្រៀងនោះទេ តែបែរជានាំគ្នាធ្វើបទភ្លេងថ្មីបែបញាក់កន្ត្រាក់អារម្មណ៍ដើម្បីតម្រូវចិត្តយុវវ័យទៅវិញ​ ។ ផ្ទុះស្រលះពីតារាប្រុស-ស្រីឯទៀតនោះ អ្នកនាង សុខ ស្រីនាង បែរជាមកច្រៀងបទដែល ជាចង្វាក់ប្រពៃណី រាំយ៉ាងទន់ភ្លន់ ជាមួយការតុបតែងខ្លួន បែបសុភាពៗ  ដើម្បីអបអរ ពិធីបុណ្យចូលឆ្នាំ ខាងមុខនេះទៅវិញ ដោយមិនមានការព្រួយបារម្ភថាបទខ្លួន នឹងមិនល្បីដូចបទគេដទៃទៀតឡើយ ។ ប៉ុន្តែជាក់ស្ដែងបទចម្រៀង «ក្រមុំហើយថាមិនក្រមុំ» របស់អ្នកនាង សុខ ស្រីនាង ដែលបានចេញជាMVកាល់ពីយប់មិញនេះបែរជាមានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនទៅវិញ ។

 

 

 

 

 

 

 

 

 

 

 

 

 

អ្វីដែលគួរអោយស្ញប់ស្ញែងជាងនេះទៅទៀតនោះក្នុងបទថ្មីនេះផងដែរ មានលក្ខណៈសម្ដែងបែបប្រពៃណីសម័យបុរាណ ដែលអមជាមួយនឹងសាច់ភ្លេង នឹងសម្លៀកបំពាក់បែបនេះបានធ្វើអោយតារាស្រីមួយនេះមានសម្រស់ស្រស់ស្អាតដូចជា ទេពធីតា ៕

 

 

 

 

 

 

 

 

 

 

[OFFICIAL MV] ក្រមុំហើយថាមិនក្រមុំ – សុខ ស្រីនាង

ចូលឆ្នាំថ្មីខាងមុខនេះ Admin ពេញកំលោះដែរនឹង! 😀 ចាំបបួល Idol ទៅរាំជាមួយ តែមិនដឹងថា Idol ព្រមរាំជាមួយឬអត់? :D🎬 OFFICIAL MV: ក្រមុំហើយថាមិនក្រមុំ► ទស្សនាវីដេអូនៅលើ YOUTUBE : youtu.be/CW0aq9xt9w0ច្រៀងដោយ៖ សុខ ស្រីនាង ft. Tony Winson III និពន្ធទំនុកច្រៀង៖ អ៊ីនុនិពន្ធបទភ្លេង និងសម្រួលតន្ត្រី៖ សាន់ សុវណ្ណឌីនដឹកនាំសម្ដែង៖ Eco Vaksongថតដោយ៖ ភឿង សុភ័ក្ត្ររៀបចំការផលិត៖ ភុំ ធីតាកាត់ត៖ ភឿន លីផេងFollow us now : facebook.com/RHM.Production Please subscribe: youtube.com/HangMeasVideo

Posted by Rasmey Hang Meas on Thursday, March 15, 2018

Facebook Comment

Related Articles