ខ្លាំងបាត់! មហាសេដ្ឋីវ័យក្មេងព្រមឲ្យគេសម្លាប់លោក ហើយយកខួរក្បាលទៅរក្សាទុក ដើម្បី…
រឿងរ៉ាវដ៏ចម្លែកនិងគួរឲ្យភ្ញាក់ផ្អើលបានកើតឡើងកាលពីពេលថ្មីៗនេះ នៅពេលដែលក្រុមហ៊ុនតិចណូឡូជីមួយឈ្មោះ Nectome ដែលទើបតែបង្កើតឡើង ហើយសន្យាថា ខ្លួនមានលទ្ធភាពរក្សាទុកខួរក្បាលមនុស្សបានរយៈពេលរាប់រយរាប់ពាន់ឆ្នាំឯណោះ។



រឿងរ៉ាវរក្សាទុកខួរក្បាលមនុស្សគឺជាចំណុចដ៏អស្ចារ្យ តែមានរឿងមួយទៀតដែលធ្វើឲ្យអតិថិជនចំនួន២៥នាក់សុខចិត្តរង់ចាំ ហើយព្រមបង់ប្រាក់ ១ម៉ឺនដុល្លានោះគឺ ក្រុមហ៊ុនសន្យាថា នឹងរក្សាទុកខួរក្បាលរហូតដល់ពេលណាមួយ ដែលគេអាចរកឃើញបច្ចេកវិទ្យាបង្ហោះខួរក្បាលចូលទៅក្នុងកុំព្យូទ័រ ពេលនោះម្ចាស់ខួរក្បាលនឹងរស់នៅជាលក្ខណៈឌីជីថល អមតៈ តែម្ដង។



ក្នុងចំណោមអថិតិជនទាំងអស់ ក្នុងនោះក៏មានមហាសេដ្ឋីវ័យក្មេងម្នាក់ឈ្មោះ Sam Altman អាយុ៣២ឆ្នាំ ។ ប៉ុន្ដែដំណើរការនៃការរក្សាទុកខួរក្បាលនេះ អាចធ្វើបានលុះត្រាតែខួរក្បាលនោះស្រស់ៗនៅក្នុងខ្លួនមនុស្សរស់។ ហើយជាតិគីមីនៅក្នុងបច្ចេកទេសដែលគេប្រើប្រាស់មិនអាចឲ្យមនុស្សរស់នៅបានទៀតឡើយ មានន័យថា ការស្ម័គ្រចិត្តធ្វើរឿងនេះ ស្មើនឹងការលះបង់ជីវិត។



យ៉ាងណាមិញ ក្រុមហ៊ុនមិនទាន់មានភស្ដុតាងគ្រប់គ្រាន់អះអាងថា ការរក្សាទុកខួរក្បាលដូច្នេះ នឹងអាចរក្សាទុកការចងចាំរបស់មនុស្សឬយ៉ាងណានោះទេ។ ម៉្យាងទៀត សេវាកម្មនេះក៏មិនទាន់អាចដាក់លក់ជាផ្លូវការដែរ ព្រោះការរក្សាទុកខួរក្បាលនេះស្មើនឹងការជួយសម្លាប់ខ្លួនឲ្យអតិថិជន ដោយចេតនា ហើយច្បាប់ជួយសម្លាប់ខ្លួនឲ្យមនុស្សដោយស្របច្បាប់ មិនទាន់មាននៅគ្រប់រដ្ឋរបស់សហរដ្ឋអាមេរិកនោះទេ៕





ប្រភព៖ https://www.mirror.co.uk/news/weird-news/silicon-valley-billionaire-32-pays-12191192
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់