ការពិតយប់ដែលស្វាមីជួបគ្រោះថ្នាក់ចរាចរណ៍អ្នកនាង សុគន្ធ នីសា មិនបាននៅភ្នំពេញទេ គឺនៅ…

1555 Views
March 17, 2018

តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាសអ្នកនាង សុគន្ធ នីសា ដែលអ្នកនាងជាតារាចម្រៀងស្រីដែលមានឈ្មោះបោះសម្លេងក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលជាយូរឆ្នាំណាស់មកហើយ ។ អ្នកនាង សុគន្ធ នីសា បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងកំលោះសង្ហាលោក ចៅ សម្បត្តិ ដែលជាអាណិកជនខ្មែរ-អាមេរិចម្នាក់ ។ មង្គលការតារាចម្រៀងសំឡេងស្រទន់នេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣០ ខែវិច្ជិកា ឆ្នាំ២០១៧ ។

 

 

 

 

 

 

 

គួរបញ្ជាក់ផងដែលថាបន្ទាប់ពីរៀបការរួមមកមហាជនដែលជាអ្នកគាំទ្ររបស់អ្នកនាង មិនដែលបានសូវឃើញប្ដី-ប្រពន្ធថ្មោងថ្មីមួយគូរនេះសម្ដែងភាពផ្អែមល្ហែមដូចជាប្ដី-ប្រពន្ធដទៃទៀតសោះ ដោយសារតែអ្នកនាង នឹងស្វាមីសុទ្ធតែជាមនុស្សរវល់នឹងការងារ។ ស្រាប់តែនៅយប់ថ្ងៃទី១៦ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ នេះស្វាមីរបស់អ្នកនាង សុគន្ធ នីសា គឺលោក ចៅ សម្បត្តិ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយលោកបានបើករថយន្ដ Range Rover មួយគ្រឿងបុកជាមួយនឹងម៉ូតូឌ្រឹមសេ១២៥ បណ្ដាលអោយរងការខូតខាតភាគីខាងម៉ូតូយ៉ាងដំណំ ហេតុការណ៍នេះបានកើតឡើងស្ថិតតាមបណ្ដោយផ្លូវលេខ២៦៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានបានបញ្ជាក់ថាស្វាមីរបស់អ្នកនាង សុគន្ធ នីសា បានបើកបរដោយមានជាតិស្រវឹងផងដែរ ក្រោយពេលកើតហេតុលោក ចៅ សម្បត្តិបានចេញសងថ្លៃខូចខាតចំនួន ៤៥០$ដើម្បីបញ្ចប់រឿង ។

 

 

 

 

 

 

 

 

 

 

ចំណុចពិសេសនោះត្រង់ថាអ្នកនាង សុគន្ធ នីសា មិនបានដឹងពីហេតុការណ៍ដែលស្វាមីបានជួបគ្រោះចរាចរណ៍ភ្លាមៗនោះទេគឺដោយសារតែនៅយប់កើតហេតុនោះអ្នកនាង​ មិនបាននៅភ្នំពេញ គឺអ្នកនាងមានការសម្ដែងនៅឯទីរួមខេត្តបាត់ដំបង ក្នុងការប្រគុំតន្ត្រីរបស់ផលិតកម្មរស្មីហង្សមាស ។

 

 

 

 

 

 

 

 

 

Facebook Comment

Related Articles