រំំភើបចិត្តណាស់! ពេលដឹងថា រឿងខ្មែរដ៏ល្បីមួយ កំពុងចាក់បញ្ចាំងនៅបរទេស នោះគឺនៅ…
ប្រិយមិត្តភាគច្រើនច្បាស់ជាបានទស្សនា និង បានលឺពីការកោតសរសើរពីស្នាដៃដឹកនាំនិងសម្ដែងរបស់ខ្សែភាពយន្ដ «ធ្មប់» ដែលបានចាក់បញ្ចាំងនៅតាមរោងភាពយន្ដ កាលពីដើមឆ្នាំ២០១៨ កន្លងមកនេះ។


ពិតណាស់ ខ្សែភាពយន្ដ «ធ្មប់» របស់ផលិតកម្មមាតុចក្រហ្វីលម៍ ដែលមានការចូលរួមសម្ដែងពីតារាល្បីរបស់កម្ពុជា ជាពិសេសគឺ កញ្ញា ហ៊ិន ចាន់នីរ័ត្ន បានស្រូបយកអ្នកទស្សនាជាច្រើនកុះករនៅប្រទេសកម្ពុជា។ ក្រោយពីស្ងប់ស្ងាត់មួយរយៈធំ កាលពីថ្មីៗនេះ ក៏ផ្ទុះព័ត៌មានជាថ្មីម្ដងទៀតថា ខ្សែភាពយន្ដ «ធ្មប់» កំពុងឈានចូលទៅក្នុងទីផ្សារហុងកុងហើយ។




តាមរយៈលោក ហ៊ុយ យ៉ាឡេង ដែលជាចាងហ្វាងផលិតកម្ម និង ជាតួឯកប្រុសផ្ទាល់ បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា៖







«ទីបំផុតបានមកដល់ទីក្រុងហុងដោយសុវត្ថិភាពហើយ
រីករាយដែលភាពយន្តបុរាណខ្មែររឿងធ្មប់បានមកដល់
ទីផ្សារលក់ភាពយន្តដ៏ធំនៃអាស៊ីរបស់ទីក្រុងហុងកុង»
ក្នុងនោះក៏មានប្រិយមិត្តជាច្រើនខមិនថា សូមអបអរសាទរចំពោះឱកាសនេះ។ យើងក៏សូមជូនពរឲ្យខ្សែភាពយន្ដ «ធ្មប់» ទទួលបានជោគជ័យនៅហុងកុងផងដែរ៕


សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់