នាយវីតាមីនសេកាន់តែដុនដាបទៅហើយ ទោះ៥ម៉ឺនដុល្លាក៏មិនអាចជួយ ខណៈកូនៗបានត្រឹមតែ…

ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា លោក មាស សាមឿន ហៅនាយវីតាមីនសេ ជាតារាកំប្លែងដ៏ល្បី បានធ្លាក់ខ្លួនឈឺជាទម្ងន់ ស្របពេលដែល សព្វថ្ងៃ ស្ថានភាពរបស់លោកកាន់តែធ្លាក់ដុនដាបទៅ មិនអាចស្រោចស្រង់ឡើយ។
ក្នុងនោះ ថ្វីបើកូនៗ ដូចជានាង ប៉េងបោះ មានកញ្ចប់ជំនួយដែលមានទឹកប្រាក់ដល់ទៅ៥ម៉ឹនដុល្លាសម្រាប់ព្យាបាលឪពុក ប៉ុន្ដែ ចម្លើយពីគ្រូពេទ្យទាំងនៅខ្មែរ និង នៅថៃ សុទ្ធតែនិយាយដូចគ្នាថា ដុំសាច់នៅលើថ្លើមរបស់នាយវីតាមីនសេ ជាសាច់កាច ហើយបានរាលដាលទៅដល់សួត និង ផ្នែកផ្សេងទៀត បើវះកាត់ក៏ហួសពេលដែរ មិនអាចជួយបានឡើយ។
ដោយដឹងលទ្ធផលអស់សង្ឃឹមបែបនេះទៅហើយ ដូច្នេះ នាង ប៉េងបោះ សម្រេចទុកលុយ៥ម៉ឹនដុល្លានេះ មិនយកទៅព្យាបាលនាំតែឥតប្រយោជន៍នោះទេ។ នាង និង កូនៗឯទៀត បានត្រឹមតែធ្វើសង្ឃទានជូនឪពុក ខណៈដែលលោកចាំបាច់ស្ថិតក្នុងមន្ទីរពេទ្យជារៀងរាល់ថ្ងៃ និង ដាក់អុកស៊ីសែន ស្ទើរជាប្រចាំ។
រឿងនេះពិតជារន្ធត់និងគួរឲ្យសង្វេគនាយវីតាមីនសេណាស់ ព្រោះលោកធ្លាប់បាននិយាយថា ចង់រស់រានមានជីវិតតទៅមុខទៀត៕