ទប់សំណើចមិនបានពេលឃើញជនបរទេសចូលរាំបទ“រាំវង់អន្លង់រមៀត”(មានវីដេអូ)
ជារឿងមួយដែលគួរអោយកោតសរសើរខ្លាំងណាស់ដ៏ជនជាតិបរទេសជាអ្នកភ្ញៀវទេសចរណ៍ក្នុងប្រទេសកម្ពុជា ដែលបានរៀនរាំបទប្រពៃណីខ្មែរជាមួយនឹងសិល្បះករ-សិល្បះការនី ដែលខាងផលិតកម្មថោន បានរៀបចំឡើងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិយើងនៅថ្ងៃខាងមុខនេះ ។


ក្នុងឪកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលឈានជិតចូលមកដល់នោះគេឃើញតារាចម្រៀងនីមួយៗខិតខំតែងនិពន្ធបទចម្រៀង ប្លែកៗដើម្បីធ្វើការរាំកម្សាន្តនាថ្ងៃចូលឆ្នាំខ្មែរនេះ។ ជាពិសេសតារាចម្រៀងរបស់ផលិតកម្មថោន ក៏បានបញ្ចេញនូវបទចម្រៀងជាច្រើន និងកំពុងតែទទួលបានការគាំទ្រជាខ្លាំង ដោយមានការចូលទស្សនាពេញបណ្តាញសង្គម និងមានការចាក់រាំកម្សាន្តសឹងតែគ្រប់កន្លែងនៅក្នុងប្រទេសកម្ពុជា ។ បទចម្រៀងទាំងនោះមានទាំងបទចម្រៀង សម័យ នឹងបទចម្រៀងប្រពៃណីបុរាណខ្មែរ ដែលសុទ្ធសឹងតែជាស្មាដៃកូនខ្មែរជាអ្នកផលិតឡើង បានធ្វើអោយវិស័យសិល្បះផ្នែកចម្រៀងមានការកើនឡើងជាលំដាប់ ។


ដូច្នេះហើយក្នុងនាមយើងជាកូនខ្មែរជំនាន់ក្រោយគួរណាតែខិតខំថែរក្សាចង្វាក់ប្រពែណីខ្មែរ អោយបានស្ថិតស្ថេរគង់វង្សតរៀងទៅ ។ បើចង់ជ្រាប់ច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់ ៖







#រាំវង់អន្លង់រមៀត នៅមុខវត្ដភ្នំ….សូមចូលរួមថែរក្សាចង្វាក់ប្រពៃណីខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិយើង!—————by: Official Town Production
Posted by Amazing Cambodia on Sunday, April 9, 2017
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់