អ្នកណាចម្លងតាមអ្នកណា! ម៉ាដូណា ហួសចិត្តពេលឃើញបទចម្រៀង ខេមរៈ សិរីមន្ត ដូចនឹងបទរបស់ខ្លួន(មានវីដេអូ)

733 Views
March 20, 2018

តារាសម្ដែងពហុជំនាញ ម៉ាដូណា ដែលលោក​តែងតែធ្វើអោយពុកម៉ែបងប្អូនសើចក្អាកក្អាយ ជាមួយនឹងវហាសព្ទមិនចេះរីងស្ងួតរបស់លោក ។ ចំណែកឯលោក​ ខេមរៈ សិរីមន្ត​ ជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ដែលពីមុនលោកជាតារាចម្រៀងរបស់ផលិតកម្មសាន់ដេ ។

 

 

 

រឿងដែលនឹកស្មានមិនដល់នោះគឺមិនដឹងជាមានមូលហេតុអ្វីនោះ ទើបតារាចម្រៀងទាំងពីរដួងនេះស្រាប់តែចេញបទចម្រៀងមកដូចជាបេះបិទ ។ លោក ម៉ាដូណា មានអារម្មណ៍មិនសប្បាយចិត្តក្រោយពេលដែលបានឃើញលោក ខេមរៈ សិរីមន្ដចេញបទចម្រៀងថ្មី”​រាំ​ក្បាច់​ក្ងោក​” ដូច​នឹងបទរបស់ខ្លួនដែល ។ ម៉ាដូណា បាន​​រៀប​រាប់​ថា​​ ចំពោះ​បទ​”​មក​រាំ​ក្បាច់​ក្ងោក​”​ របស់​​លោក​មិន​បាន​​លួច​ចម្លងពី​​​អ្នក​ណា​​ទាំង​អស់​​ អ្វី​ដែល​សំខាន់​​​បទ​ចម្រៀង​មួយ​បទ​នេះ​គឺ​​ជា​ស្នាដៃ​​និពន្ធ​ទំនុក​ច្រៀង​ខ្លួន​ឯង​សុទ្ធសាធ​ តាំង​ពី​៦​ខែ​មុន​ម្ល៉េះ​មុន​​ត្រៀម​ចេញ​ថត​ MV ទុក​រាំ​កម្សាន្ត​​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ខាង​មុខ​ ហើយ​លោកមាន​អារម្មណ៍​ថា​​ឆ្អែត​ចិត្ត​យ៉ាង​ខ្លាំង​ ក្រោយ​ឃើញ​​តារាក្នុងផលិតកម្ម ហង្សមាស លោក ខេមរៈ សិរីមន្ត ចេញ​បទ​”រាំ​ក្បាច់​ក្ងោក​” ដូច​ខ្លួន​ដែរ​ ។

 

Image may contain: one or more people and sunglasses

 

លោក ម៉ាដូណាបានបន្ថែមទៀតថា៖ ” ​ខ្ញុំ​​មិន​ដឹង​ថា​អ្នក​ណា​លួច​ចម្លង​ពី​អ្នក​ណា​ទេ ព្រោះ​បទ​ហ្នឹង​ខ្ញុំ​ចេញ​តាំង​ពី​កន្លះ​ឆ្នាំ​មុន​ មាន​បង​ សួន ពិសិដ្ឋ ជា​សាក្សី​ ហើយ​មុន​ចេញ​ថត​ MV ​ពេល​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍​ខ្ញុំ​យក​បទ​ហ្នឹង​មក​ច្រៀង​រាំ​​ដើម្បី​បង្ហាញ​ទស្សនិកជន​ ស្រាប់​តែ​ជិត​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ ស្រាប់​តែ​ សិរីមន្ត គាត់​ចេញ​​បទ​ហ្នឹង​មក​ដែរ​ ​មាន​ដាក់​ក្ងោក​ដូច​គ្នា​ទាំង​អស់​ ដល់​ពេល​អ៊ីចឹង​​យើង​ជា​ម្ចាស់​ដើម​មាន​អារម្មណ៍​ថា​ អន់​ចិត្ត​​ព្រោះ​យើង​មាន​គំនិត​បង្កើត​បទ​ហ្នឹង​” ។ ចំពោះរឿងនេះផងដែលលោក ខេមរៈ សិរីមន្ត នៅមិនទាន់បានចេញមុខបទស្រាយនៅឡើយទេអំពីរឿងហេតុនេះ ៕

 

 

មករាំក្បាច់ក្ងោក [OFFICIAL MV]

🎬 មករាំក្បាច់ក្ងោក [OFFICIAL MV]ច្រៀងដោយ៖ ម៉ាដូណានិពន្ធទំនុកច្រៀង៖ ម៉ាដូណានិពន្ធបទភ្លេងនិងសម្រួលតន្រ្តី៖ សួន ពិសិដ្ឋដឹកនាំសម្ដែង៖ ម៉ាដូណាថតដោយ៖ JUNE-PICTUERរៀបចំការផលិត៖ ម៉ាដូណាកាត់ត៖ Mr.Heng► ទស្សនាវីដេអូនៅលើ YOUTUBE : https://youtu.be/-13m5jrw7usរាំសប្បាយជាមួយនិងបទមករាំក្បាច់ក្ងោកណា! ចូលរួមចែករំលែកទាំងអស់គ្នា..

Posted by Madona on Saturday, March 17, 2018

 

Facebook Comment

Related Articles