មុនចូលគេងយប់មិញ ចន ចន្ទលក្ខិណាដាក់ប៉ុន្មានម៉ាត់ពីចរិកមនុស្ស ក្នុងសង្គម

1304 Views
March 21, 2018

កាលពីយប់មិញនេះមុននឹងចូលគេងប្រធានសមាគមន៍សិល្បៈខ្មែរ អ្នកនាង ចន ចន្ទលក្ខិណាបានបង្ហាញសារប៉ុន្មានម៉ាត់នៅលើបណ្តាញសង្គមរបស់ខ្លួនអំពីការពិតនៃចរិកមនុស្សនៅក្នុងសង្គម ដែលគ្រប់គ្នាអានហើយអាចនឹងយល់អំពីទឹកចិត្ត របស់ប្រធានសមាគន៍សិល្បៈករខ្មែររូបនេះ។

 

 

 

 

 

 

 

 

 

 

 

 

នៅក្នុងបណ្តាញសង្គមផ្ទាល់ខ្លួន អ្នកនាងបានសរសេរថា៖ “ ចរិកមនុស្ស : គេដាក់ខ្លួនមើលងាយគេ តម្កើងឬកថាគេក្រអឺតក្រទម រួសរាយថាគេអាស ចិត្តធ័មថាគេសម្តែង សុំទោសថាគេអន់ តបតថាគេអាងអំណាច ស្លូតថាគេខ្លាច កាចថាគេអាក្រក់ ។ វាជាការពិតនៃចរិកមនុស្សក្នុងសង្គម ។ goodnight”។

 

 

 

 

 

 

 

 

 

 

 

 

 

យ៉ាងណាមិញការលើកឡើងរបស់ប្រធានសមាគមន៍សិល្បៈករខ្មែររូបនេះគឺដោយសារតែការអង្កេតកន្លងមកគឺតែងតែមានបណ្តាក្រុមអ្នករិះគន់ផ្កាប់មុខ មិនបាន រិះរកហេតុផលឲ្យបានសមរម្យក៏ប៉ុន្តែបែរជារិះគន់យកដោយមិនមានការពិចារណា។

 

 

 

 

 

 

 

 

 

 

គួរបញ្ជាក់ថាបន្ទាប់ពីបង្ហាញសារនៅលើបណ្តាញសង្គមរួចមក ក៏មានប្រិយមិត្តអ្នក គាំទ្រអ្នកនាងចន ចន្ទលក្ខិណាបានសរសេរខមិនលើកទឹកចិត្តអ្នកនាង ហើយបួកគេបានលើកឡើងថា ទោះបីជាព្រះពុទ្ធក៏នៅតែមិនអាចផ្គាប់ចិត្តមនុស្ស ត្រូវបានទាំងអស់ផងដែរ៕

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ ចន ចន្ទលក្ខិណា

Facebook Comment

Related Articles