ពូទីនជាប់ឆ្នោតម្ដងទៀត ធ្វើឲ្យគេនឹកឃើញទំនាយយាយពិការភ្នែកចំពោះរុស្ស៊ី អានហើយព្រឺពេញខ្លួន!
កាលពីពេលថ្មីៗនេះ លោកប្រធានាធិបតី Vladimir Putin បានឈ្នះឆ្នោតយ៉ាងគគ្រឹកគគ្រេង ជាប់ជាប្រធានាធិបតីរុស្ស៊ីបន្ដទៀត ជាមួយនឹងសន្លឹកឆ្នោតដល់ទៅជាង ៧៦ភាគរយ។


រឿងរ៉ាវនេះ ក៏បានធ្វើឲ្យគេនឹកឃើញដល់ពាក្យទំនាយរបស់លោកយាយពិការភ្នែកជនជាតិប៊ុលហ្ការីឈ្មោះ Baba Vanga ដែលមានឈ្មោះល្បីល្បាញដោយសារតែការទស្សនទាយឆុតៗចំពោះព្រឹត្តិការណ៍ពិភពលោក របស់លោកយាយ មុនពេលដែលចែកឋាន ដូចជា ភេរវកម្មបំបុកយន្ដហោះនឹងអាគារថ្ងៃទី១១ ខែកញ្ញា ការចាកចេញពី EU របស់ចក្រភពអង់គ្លេស ការកកើតនៃក្រុម ISIS ជាដើម។ ចំពោះពាក្យទំនាយលើប្រទេសមហាអំណាចរុស្ស៊ី លោកយាយធ្លាប់បាននិយាយតាំងពីឆ្នាំ១៩៧៩ មកម៉្លេះ នៅពេលដែលអានហើយ គ្រប់គ្នាព្រឺសប្បុរខ្ញាកៗតែម្ដង។


លោកយាយបាននិយាយថា៖ «អ្វីៗនឹងរលាយទាំងអស់ដូចជាទឹកកក មានតែមួយគត់់ដែលមិនអាចប៉ះពាល់បាន នោះគឺជ័យជំនះរបស់ Vladimir ជ័យជំនះនៃរុស្ស៊ី។ ជនរងគ្រោះត្រូវទទួលច្រើនពេកហើយ។ គ្មាននរណាអាចបញ្ឈប់រុស្ស៊ីបានទេ។ អ្វីគ្រប់យ៉ាងនឹងត្រូវបានបំបាត់ដោយរុស្ស៊ី មិនតែប៉ុណ្ណោះ គេនឹងក្លាយជាម្ចាស់ពិភពលោក»។


មួយវិញទៀត មុនពេលស្លាប់ លោកយាយក៏បានទាយពីរុស្ស៊ីជាចុងក្រោយថា រុស្ស៊ីនឹងក្លាយជាមហាអំណាចតែមួយគត់នៅក្នុងលោក។ យ៉ាងណាមិញ នេះជាការរៀបរាប់តាមពាក្យទំនាយរបស់លោកយាយ ហើយការជឿឬមិនជឿ គឺអាស្រ័យលើការពិចារណារបស់អស់លោកអ្នក ហើយរឿងនេះក្លាយជាការពិតមែនឬអត់ មានតែពេលវេលាគឺជាអ្នកបកស្រាយ៕

ប្រភព៖ https://www.mirror.co.uk/news/weird-news/blind-mystic-baba-vanga-who-12208429
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់