ស្លុតចិត្ត! កើតគ្រួសតម្រងនោមដល់ទៅ៤២០គ្រាប់ ព្រោះតែហូបរបស់១ច្រើនពេក!

1249 Views
March 21, 2018

បុរសជនជាតិចិនម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយពីមានអាការៈ ស្ពឹកដៃ ស្ពឹកជើង ហើយទឹកមិនអាចចម្រោះក្នុងតម្រងនោមបាន ព្រោះតែតម្រងនោមរបស់លោកបានផ្ទុកទៅដោយគ្រួសឡើងណែនទៅហើយ។

 

 

 

 

 

ដោយសារតែលោកទុកដល់ដំណាក់កាលដែលគ្រួសកកើតឡើងច្រើនពេក គ្រូពេទ្យគ្មានជម្រើសអ្វីក្រៅពីកាត់តម្រងនោមចោលនោះទេ។ នៅពេលដែលគ្រូពេទ្យវះហើយរាប់ចំនួនគ្រួស ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបុរសជាអ្នកជម្ងឺក៏រន្ធត់ចិត្តដែរ។ គ្រួសទាំងអស់មានចំនួនដល់ទៅ៤២០គ្រាប់ ដែលមានពណ៌បៃតងនិងពណ៌លឿង ហើយគ្រូពេទ្យត្រូវចំណាយពេលជិត២ម៉ោងដើម្បីវះកាត់។

 

 

 

 

 

 

មូលហេតុដែលធ្វើឲ្យអ្នកជម្ងឺកើតគ្រួសតម្រងនោមច្រើនសន្ធឹកសន្ធាប់បែបនេះ មកពីលោកចូលចិត្តពិសារតៅហ៊ូច្រើនពេក ជារៀងរាល់ថ្ងៃ។ គ្រូពេទ្យនិយាយថា តៅហ៊ូមានជាតិកាល់ស្យូម ល្អចំពោះសុខភាពមែន ប៉ុន្ដែនៅពេលដែលហូបច្រើនពេក ធ្វើឲ្យជាតិកាល់ស្យូមឡើងខ្ពស់ ក៏បង្កទៅជាគ្រួសតម្រងនោមតែម្ដង ពិសេសនៅពេលដែលយើងហូបទឹកមិនបានគ្រប់គ្រាន់។ ដូច្នេះ បងប្អូនសូមប្រយ័ត្នផង ត្រូវពិសារទឹកឲ្យបានច្រើន ចៀសវាងកើតជម្ងឺគ្រួសតម្រងនោម៕

 

 

 

 

 

 

ប្រភព៖ https://9gag.com/gag/agX5xAq?ref=fbp

Facebook Comment

Related Articles