លោក K01 ត្រូវគេចាក់សំរាមលើក្បាល ស្រាប់តែ William Guang ខមិនពាក្យមួយឃ្លាវិញ ស្ទើរក្អួតឈាម!
កាលពីរាត្រីយប់មិញនេះ ប្រសិនបើបងប្អូនបានលេងហ្វេសប៊ុក បងប្អូនច្បាស់ជាបានឃើញវីឌីអូលេចចេញបង្ហាញពីអ្នកសារព័ត៌មានល្បីឈ្មោះ លោក K01 ត្រូវបានជនមិនស្គាល់មុខ យកសំរាមមកចាក់ពីលើក្បាល ពេលដែលកំពុង Live មិនខាន។


ក្នុងនោះមានបងប្អូនប្រជាពលរដ្ឋជាច្រើនសម្ដែងការខឹងសម្បារជំនួសលោក K01 ហើយខ្លះក៏អាណិតអាសូរ។ ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺមានបងប្អូនប្រជាពលរដ្ឋខ្លះទៀត បាននិយាយថា នេះគ្រាន់តែជាការសម្ដែងរបស់លោក K01 ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និង ចង់បានភាពល្បីល្បាញមកវិញ ក្រោយពីស្ងប់ស្ងាត់មួយរយៈធំ។


ក្នុងចំណោមនោះ គេក៏ឃើញមានវត្តមានលោក William Guang ដែលជាអ្នកល្បីល្បាញលើបណ្ដាញហ្វេសប៊ុកដែរនោះ ស្រាប់តែចូលទៅខមិនលើវីឌីអូរបស់លោក K01 ថា៖


«សម្ដែងបានល្អ … តែដូចមិនទាន់ចូលតួនៅឡេីយទេ សុំព្យាយាមម្ដងទៀតនៅពេលក្រោយ»
មិនត្រឹមតែលោក William Guang ម្នាក់ឯងលាន់មាត់យ៉ាងដូច្នេះ ក៏មានបងប្អូនខ្មែរជាច្រើនពោលពាក្យស្រដៀងនឹងលោកផងដែរ។ យ៉ាងណាមិញ រឿងនេះជាការពិតឬជាឆាកល្ខោន គឺអាស្រ័យទៅលើការវិនិច្ឆ័យរបស់បុគ្គលម្នាក់ៗនោះទេ៕



វីឌីអូ K01 ត្រូវគេចាក់សំរាមលើក្បាល៖
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់