ស៊ាំណាស់! ខំជិះដល់សៀមរាប ប្រុងថតថ្ងៃរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត មានអី បានត្រឹម…

1335 Views
March 22, 2018

ស្របតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ថា នឹងមានបាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត (Equinox) កាលពីនៅចន្លោះថ្ងៃទី២០ដល់២២ ខែមីនា ឆ្នាំ២០១៨ នេះ ក៏មានបងប្អូនប្រជាពលរដ្ឋខ្មែរ និង ភ្ញៀវទេសចរអន្តរជាតិជាច្រើន បានធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីបានទស្សនាបាតុភូតដ៏អស្ចារ្យនេះ។

 

 

 

 

ប៉ុន្ដែគួរឲ្យសោកស្ដាយ បាតុភូតដ៏អស្ចារ្យនេះ មិនត្រូវបានមើលឃើញឬផ្ដិតយករូបភាពឡើយ ព្រោះតែកត្តាអាកាសធាតុ មិនអំណោយផល មេឃភ្លៀងរលឹមជាប់ ធ្វើឲ្យអ្នកទេសចរបានត្រឹមតែខកចិត្ត ដែលក្នុងចំណោមនោះមានជាងថតខ្មែរម្នាក់ខំធ្វើដំណើរទៅដល់ខេត្តសៀមរាបផងដែរ។

 

 

 

 

តាមគណនីហ្វេសប៊ុករបស់លោក David James បានបង្ហោះក្នុងអត្ថន័យខកចិត្តថា៖

 

«អេម ថតមិនបានថ្ងៃរះ មិនបានរន្ទះ តែបានឆ័ត្រនិងពពកភ្លៀងដែរ ប៉ុន្នឹងហើយយកអីទៀត»។

 

 

 

 

 

 

ពិតជាគួរឲ្យអាណិតលោក និង អ្នកទេសចរឯទៀតណាស់ ដែលមិនអាចផ្ដិតយកទិដ្ឋភាពដ៏អស្ចារ្យនេះ។ Admin ក៏ខកចិត្តដែរព្រោះរំពឹងថា នឹងបានមើលរូបភាពស្អាតៗពីទិដ្ឋភាពព្រះអាទិត្យរះនេះ ទោះមិនបានទៅនឹងគេក៏ដោយ។ សង្ឃឹមថា ពួកគេនឹងមានសំណាងល្អជាងនេះនៅឱកាសក្រោយ៕

 

 

 

 

 

Facebook Comment

Related Articles