ពិតជាគ្រួសារដែលមានសុភមង្គលមែន! Chompoo Araya នឹងគ្រួសារធ្វើអោយកក្រើកឆាក…(មានវីដេអូ)
ទោះបីជាមានគ្រួសាររួចហើយក៏ដោយ កេរ្តិ៍ឈ្មោះរបស់អ្នកនាង Chompoo Araya គឺនៅតែមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងពិភពសិល្បះ ។ ក្រោយពេលសម្រាលកូនបានប៉ុន្មានខែរួចមក Chompoo Araya ក៏បានចូលមក ក្នុងវិស័យសិល្បៈវិញ ហើយនាង ក៏បានទទួលយកការសម្តែងរឿងភាគបន្ត ព្រមជាមួយ ការថតស្ពតធំៗ ជាច្រើន ថែមទៀតផង។


តែទោះបីជាយ៉ាងណាអ្នកនាង Chompoo ក៏នៅតែបំពេញតួនាទីជាប្រពន្ធ នឹងម្ដាយដ៏សែនល្អមួយរូបផងដែរ ។ ក្នុងនោះចាត់ពីពេលរៀបការរហូតមកដល់ពេលនេះអ្នកនាង នឹងស្វាមីរបស់អ្នកនាងគឺលោក Nott Vitsarut មិនដែលមានរឿងឈ្លោះប្រកែកក្នុងគ្រួសារឡើយ ។ ចំពោះកូនៗរបស់អ្នកទាំងពីរវិញគឺត្រូវបានទទួលការគាំទ្រស្រលាញ់ចូលចិត្តតាំងពីកើតមកភ្លាម ។ មកទល់ពេលនេះ ទារកទាំង ២ដែលមានឈ្មោះថា Thunder និង Storm មានអាយុជាង ៧ខែហើយ កូនប្រុសរបស់ អ្នកម្ដាយ Chompoo ពេលនេះធំលូតលាស់ច្រើនហើយ និងប្រកបទៅដោយសុខភាពល្អមាំមួនទៀតផង ។


នៅយប់មិញនេះផងដែរអ្នកនាង Chompoo នឹងក្រុមគ្រួសារបានធ្វើអោយគាំទ្ររបស់អ្នកនាងមានការរំភើបចិត្តជាខ្លាំង ក្រោយពេលបានឃើញវត្តមានរបស់អ្នកនាង នឹងក្រុមគ្រួសារនៅលើកឆាកជាមួយគ្នាមើលទៅពិតជាមានសុភមង្គលបំផុត ។







សូមទស្សនាវីដេអូខាងក្រោមនេះ ៖
เมื่อ 'สายฟ้า&พายุ' ออกงาน
Posted by Polyplus Entertainment on Wednesday, March 21, 2018
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់