ព្រះអើយ! ទារកជើង៣ ព្យាបាលមិនបាន គ្រូពេទ្យគ្មានជម្រើស ចុងក្រោយសម្រេចចិត្ត… (មានវីឌីអូ)
ទារកអភ័ព្វមានជើង៣ គួរឲ្យអាណិតអាសូរនេះ បានចាប់កំណើតនៅក្នុងប្រទេសចិន ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែនេះជាករណីកម្រមាន ១ក្នុងចំណោម១លានករណីប៉ុណ្ណោះ។

សូម្បីក្រុមគ្រូពេទ្យក៏មានការស្រឡាំងកាំង និង ភាពស្មុគស្មាញ ដើម្បីជួយទារកដែលមានលក្ខណៈមិនប្រក្រតីនេះដែរ។ ការពិត ជើងទី៣ចម្លែករបស់ទារកនេះ គឺជារបស់បងប្អូនភ្លោះរបស់គេ ប៉ុន្ដែករណីភ្លោះនេះ មិនអាចវិវឌ្ឍន៍ទៅជាកូនភ្លោះធម្មតាម្នាក់ទៀត បណ្ដាលឲ្យទារកដុះជើងបែបនេះតែម្ដង។ នេះអាចជាកំហុសរបស់ម្ដាយ ដែលមិនបានទៅពិនិត្យអេកូឲ្យបានដិតដល់ ទើបមិនដឹងថាកូនមានជើងដល់ទៅ៣ដូច្នេះ។

ដំបូងគ្រូពេទ្យមានបំណងចង់ព្យាបាលគេធម្មតា ប៉ុន្ដែព្រោះតែករណីនេះស្មុគស្មាញខ្លាំងពេក គ្រូពេទ្យក៏សម្រេចចិត្តវះកាត់យកជើងចេញ។ ពួកគេសម្រេចវះយកជើងកណ្ដាលរបស់ទារកនោះចេញ ព្រោះតែវាគ្មានមុខងារអ្វី ព្រមទាំងកាត់ប្រអប់ជើងស្ដាំថែមទៀត ព្រោះតែវាមានរាងដូចជាដៃ។

បន្ទាប់មក គ្រូពេទ្យមានគម្រោងវះប្រអប់ជើងកណ្ដាល មកតភ្ជាប់នឹងជើងស្ដាំរបស់ទារកនេះវិញ។ រយៈពេលនៃការវះកាត់ដល់ទៅ១០ម៉ោងឯណោះ ព្រោះតែទារកមានករណីមិនប្រក្រតីច្រើនពេក ដូចជា អវយវភេទនៅទីតាំងមិនប្រក្រតី គ្រឿងក្នុង ជម្ងឺបេះដូង ហើយគ្មានសន្លាក់ក្បាលជង្គង់ថែមទៀតផង។

ការវះកាត់ចាប់ផ្ដើមតាំងពីម៉ោង ១០ព្រឹក រហូតដល់ម៉ោង ៧:៣៥នាទីយប់ ឯណោះ ហើយបញ្ចប់ទៅដោយភាពជោគជ័យ។ ពិតជាសូមសរសើរដល់ក្រុមគ្រូពេទ្យ ហើយឪពុករបស់ទារកអភ័ព្វក៏បានថ្លែងអំណរគុណដល់គ្រូពេទ្យផងដែរ៕


តោះទស្សនាវីឌីអូ គួរឲ្យអាណិតណាស់ សឹងទប់ទឹកភ្នែកមិនបាន ៖
https://www.youtube.com/watch?v=j7HY2iq7HZc
ប្រភព៖ https://nextshark.com/baby-born-three-legs-undergoes-complex-10-hour-surgery-china/
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់