ក្រោយចេញជាផ្លូវការណ៍ ៣ថ្ងៃ MV បទចម្រៀងថ្មី ម៉ៃ សុគន្ធទទួលបានការរិះគន់ច្រើនជាងគាំទ្រ
ម៉ៃ សុគន្ធត្រូវបានទស្សនិកជនស្គាល់យ់ាងច្បាស់ថាជាតារាចម្រៀងជើងចាស់ ពូកែរិះគន់ពុំសំចៃមាត់ទៅលើតារាៗដូចគ្នាដែលលោកមិនពេញចិត្ត និងបានបង្ហាញការរិះគន់ទាំងនោះនៅលើបណ្តាញសង្គមហ្វេស ប៊ុកផ្ទាល់ខ្លួន របស់លោកតែម្តង។

កាលពីថ្ងៃទី ១៩ កន្លងមកនេះតារាជើងចាស់ពូកែទើសរូបនេះទើបតែចេញនូវ MV បទចម្រៀងថ្មី របស់ខ្លួនមួយបទដែលមានចំនងជើងថា “អត់គូរអត់លិឍ” ដែលលោកម៉ៃ សុគន្ធរំពឹងថាទស្សនិកជននឹងសើចសប្បាយជាមួយនឹងបទចម្រៀងមួយបទនេះ។



យ៉ាងណាមិញវាហាក់ផ្ទុយស្រឡះពីការគិតរបស់លោកបន្តិចក្រោយមានមហាជនបានចូលទៅខមិនដោយការមិនពេញចិត្តចំពោះបទចម្រៀងមួយបទនេះទៅវិញ ត្បិតអីទាំងសាច់ភ្លេង និងទំនុកគឺត្រូវបានគេដឹងថាចម្លងតាមបទចម្រៀងដើម របស់ឥណ្ឌូនេស៊ីទាំងដុលតែម្តង។



កន្លងមកលោក ម៉ៃ សុគន្ធធ្លាប់បង្ហាញប្រតិកម្មមិនពេញចិត្តចំពោះតារាជាច្រើន ដែលបានចម្លងរបៀបពីប្រទេសក្រៅ សូម្បីតែលោក ខេមរៈសិរីមន្ត ឬតារាពន្លកថ្មី ពេជ្រថៃ ក៏ធ្លាប់ត្រូវបានតារារូបនេះរិះគន់ផងដែរ។ ក៏ប៉ុន្តែជារឿយៗលោកខ្លួនឯង ដែលជាអ្នរិះគន់គេ បែរជាធ្វើទង្វើរដែលខ្លួនរិះគន់ទៅវិញ។
ដោយ៖ ណារ៉ុង
ចង់ដឹងថាហេតុអ្វីបានជាបទចម្រៀងនេះទទួលការរិះគន់សូមទស្សនាវីឌីអូខាងក្រោម៖
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់