ព័ត៌មាន BBC ក៏ផ្សាយពីតារាចម្រៀង កាក់ ចន្ធី ដែរ ហើយធ្លាប់សម្ភាសន៍ជីវិតកំសត់នាងទៀត ហេតុអ្វីអភ័ព្វយ៉ាងនេះ!

993 Views
March 23, 2018

តារាចម្រៀង Rock n Roll នៅក្នុងក្រុមតន្ដ្រី the Cambodian Space Project នោះគឺអ្នកនាង កាក់ ចន្ធី អាយុ៣៨ឆ្នាំ ដែលទើបតែទទួលមរណភាពយ៉ាងគួរឲ្យសង្វេគកាលពីពេលថ្មីៗនេះ បានបង្កការភ្ញាក់់ផ្អើលដល់មហាជនយ៉ាងខ្លាំង ព្រោះតែបងប្អូនខ្មែរភាគច្រើនមិនបានស្គាល់អ្នកនាងមុនពេលស្លាប់នោះទេ ប៉ុន្ដែអ្នកនាងមានភាពល្បីល្បាញនិងប្រជាប្រិយភាពណាស់ក្នុងសំណាក់ប្រិយមិត្តជនជាតិបរទេស។

 

 

 

 

 

 

 

 

 

 

ថ្វីបើប្រជាជនខ្មែរមិនសូវមានអ្នកណាស្គាល់ តែក្រុមតន្ដ្រី the Cambodian Space Project និង អ្នកនាង កាក់ ចន្ធី ល្បីដល់បរទេស ជុំវិញពិភពលោក ថែមទាំងត្រូវបានអញ្ចើញទៅសម្ដែងនៅក្រៅប្រទេសទៀតផង។ អ្វីដែលពិសេស អ្នកនាង ធ្លាប់ត្រូវបានសារព័ត៌មានអន្ដរជាតិ BBC សម្ភាសន៍ ផងដែរ ហើយមរណភាពរបស់អ្នកនាង BBC ក៏បានផ្សាយព័ត៌មានដូចគ្នា។

 

 

 

 

 

 

 

 

 

 

ដូច្នេះហើយ BBC ក៏បានរំលឹកដល់កិច្ចសម្ភាសន៍ជាមួយនឹងអ្នកនាង កាក់ ចន្ធី នៅឆ្នាំ២០១៧។ អ្នកនាងមកពីគ្រួសារដែលមានជីវភាពក្រីក្រ ដែលមានស្រុកកំណើតនៅព្រៃវែង។ ដើម្បីផ្គត់ផ្គង់គ្រួសារ អ្នកនាងក៏បានមកភ្នំពេញរកការងារធ្វើ ហើយការងាររបស់អ្នកនាងសុទ្ធតែលំបាកៗ ខ្លះរកបានចំណូលមិនបានដល់១ដុល្លាផង ក្នុង១ថ្ងៃ។

 

 

 

 

 

 

 

អ្នកនាងច្រៀងនៅក្នុងបារខារ៉ាអូខេដើម្បីចិញ្ចឹមក្រពះ រហូតដល់ឆ្នាំ២០០៦ ក៏ចង់សាកល្បងក្លាយជាអ្នកចម្រៀងអាជីព។ អ្នកនាងក៏សុំថៅកែនៅហាងបៀរហ្គាឌិនឡើងច្រៀង ពេលនោះអ្នកនាងភ័យពេក ដល់ថ្នាក់ធ្លាក់ក្បាលមេក្រូពីដៃ តែសំណាងចុងក្រោយថៅកែក៏ព្រមទទួលនាង ហើយឲ្យនាងច្រៀងក្នុងកម្រៃ២ដុល្លា ក្នុង១ថ្ងៃ។

 

 

 

 

 

 

ពេលនោះហើយដែលអ្នកនាងត្រូវបានតន្ដ្រីករជនជាតិអូស្រ្តាលីឈ្មោះ  Julien Poulson សម្លឹងឃើញ ហើយអ្នកទាំងពិរក៏ឈានដល់ការបង្កើតក្រុមតន្ដ្រី Cambodian Space Project តែម្ដង។

 

 

 

 

តាមពាក្យលេចលឺថា ទោះបីជាអ្នកនាងមានភាពល្បីល្បាញជាមួយ The Cambodia Space Project ហើយអាចរកចំណូលបានសមរម្យ តែអ្នកនាងត្រូវចិញ្ចឹមគ្រួសារ និង កូនប្រុសអាយុ១៣ឆ្នាំ នៅក្នុងបន្ទុកទៀត។ មរណភាពរបស់អ្នកនាង កាន់តែធ្វើឲ្យគេទប់ទឹកភ្នែកមិនបានឡើយ អាណិតអាសូរដល់ជីវិតដ៏កំសត់របស់នាង ហើយគ្រួសារក៏មិនដឹងបានអ្នកណាទំនុកបម្រុងទៀត។

 

 

 

 

អ្នកគាំទ្របរទេសរជាច្រើននាក់បស់អ្នកនាង កាក់ ចន្ធី ក៏បានសម្ដែងក្ដីរន្ធត់ និង សោកស្ដាយពន់ពេក ខណៈពលរដ្ឋខ្មែរភាគច្រើនទើបតែលឺឈ្មោះនាងនៅពេលដែលនាងបាត់បង់ជីវិតទៅហើយ។  យើងមានតែសូមបួងសួងឲ្យវិញ្ញាណក្ខន្ឌអ្នកនាងបានទៅកាន់សុគតិភព៕

 

 

 

 

តោះមកស្ដាប់សំនៀងរបស់អ្នកនាង ថាពិរោះយ៉ាងណា

https://www.youtube.com/watch?v=bqeWWOffkLM

 

https://www.youtube.com/watch?v=WqcrdRWORDw

 

ប្រភព៖ http://www.bbc.com/news/world-asia-43482011

Facebook Comment

Related Articles