សហរដ្ឋអាមេរិកតម្លើងពន្ធនាំចូលផលិតផលចិន ក្រោយប្រទេសចិនគំរាម ប្រើយោធាលើបញ្ហាកោះតៃវ៉ាន់

សេតវិមានសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី Trump គ្រោងនឹងធ្វើការយម្លើងពន្ធទៅលើផលិតផលនាំចូលរបស់ប្រទេសចិនមកកាន់សហរដ្ឋអាមេរិក ដែលសរុបជាទឹកប្រាក់គឺអាចនឹងមានតៅដល់ ៦០ ពាន់លានដុល្លា សហរដ្ឋអាមេរិក។
បន្ទាប់ពីបានធ្វើការចុះហយត្ថលេខាដោយលោកប្រធានាធិបតី Donald Trump សេតវិមានដដែលបានបញ្ជាក់ថា ការតម្លើងពន្ធលើផលិតផលប្រទេសចិនគឺដើម្បី បង្កជាការស្មើរភាពគ្នានៅក្នុងទីផ្សារប្រកួតប្រជែង ដែលកន្លងមកមិនមាន ផលិតផល ប្រទេសណាមួយអាចប្រជែងជាមួយប្រទេសចិនឡើយ។
ទោះបីជាការសម្រេចតម្លើងពន្ធរបស់សហរដ្ឋអាមេរិកមានផលប៉ហពាល់ច្រើនទៅលើក្រុមហ៊ុនចិន ដែលកំពុងតែឈរជើងនៅក្នុងសហរដ្ឋអាមេរិកក្តី រហូតមកទល់ នឹងពេលនេះមិនទាន់មានប្រតិកម្មណាមួយពីសំណាក់ប្រទេសចិននៅឡើយទេ។
គួរបញ្ជាក់ថាការសម្រេចតម្លើងពន្ធរបស់សេតវិមានអាមេរិកលើផលិតផលនាំចូលរបស់ប្រទេសចិន គឺបានកើតឡើងស្របគ្នានឹងការប្រកាសប្រើយោធាដោះស្រាយ បញ្ហាជាមួយនឹងកោះតៃវ៉ាន់ ខណៈដែលសហរដ្ឋអាមេរិកបានលូកដៃយ៉ាងជ្រៅក្នុង បញ្ហានេះផងដែរ៕
ប្រភព៖ BBC