លក់នំបញ្ចុកហើយ ឥឡូវ កញ្ញា រ៉ូហ្ស៊េត លក់របស់នេះបន្ថែមទៀត! ជួយទិញផងបងប្អូន ១ប្រអប់ត្រឹមតែ…
អតីតមេឃុំក្រមុំ នៅសង្កាត់អូចារ ដ៏ល្បីល្បាញ នោះគឺ កញ្ញា ស៊ិុន ចាន់ពៅរ៉ូហ្ស៊េត តែងតែទទួលបានប្រជាប្រិយភាព និង ការគាំទ្រពីសំណាក់បងប្អូននៅលើបណ្ដាញសង្គមហ្វេសប៊ុក ស្ទើរតែគ្រប់សកម្មភាពទៅហើយ។


ក្រោយពីល្បីល្បាញទៅលើមុខរបររកស៊ីលក់នំបញ្ចុកពិសេសរបស់ កញ្ញា រ៉ូហ្ស៊ែត កាលពីពេលកន្លងទៅនេះ គេសង្កេតឃើញថា នំបញ្ចុករបស់កញ្ញាកំពុងកាក់កបយ៉ាងខ្លាំង ដែលមានពលរដ្ឋខ្មែរចូលពិសារមិនដាច់។ ស្រាប់តែកាលពីពេលថ្មីៗនេះ កញ្ញា រ៉ូហ្ស៊ែត ក៏បានបង្ហោះពីការដាក់លក់របស់ថ្មីមួយទៀតនៅលើផេកហ្វេសប៊ុករបស់កញ្ញា។


នោះគឹកញ្ញា កំពុងតែដាក់លក់ឆៃប៉ូវផ្អែម ដែលជាស្នាដៃផ្ទាល់របស់កញ្ញា។ រ៉ូហ្ស៊ែត បានបង្ហោះអមនឹងសារថា៖
« ឆៃប៉ូវផ្អែម ស្នាដៃ រ៉ូហ្ស៊េត សូមលោកតាលោកយាយអ៊ុំពូមីងជួយគាំទ្រផង ..!🌷
🌾🌾🌾🌾🌾
ញុំាជាមួយបបរស បាយកក ដាក់ម្ទេសតិចៗ ប្រាកដជាឆ្ងាញ់ តម្លៃក្នុងមួយប្រអប់៤០០០រៀល ។
បងប្អូនណានៅខេត្តឆ្ងាយ មិនបានអញ្ជើញមកពិសានំបញ្ចុុក តែអាចទិញឆៃប៉ូវផ្អែមបាន។
បើបងប្អូូនទិញចាប់ពីដប់ប្រអប់ឡើងទៅ គឺខ្ញុំជាអ្នកចេញថ្លៃដឹកជញ្ជូន។
🌷🌷🌷🌷🌷
👉🏻 នេះជាមុខរបរបន្ថែមរបស់ខ្ញុំ ដែលទំនេរពីការ
លក់នំបញ្ចុក រពឹសដៃ ផ្ទៃឆ្អែត ខិតខំសង្វាតរកស៊ីដោយអំពើសុច្ចរិត ទោះមិនមានលឿនទាន់ចិត្តដែលប្រាថ្នា តែជាកម្លាំងញើសឈាមរបស់ខ្ញុំ ៕
បងប្អូនអាចទាក់ទងបានតាមលេខទូរស័ព្ទរបស់ខ្ញុំ
០១២ ២១៣ ៧៧០ ៕»


ដូច្នេះប្រសិនបើបងប្អូនមានបំណងចង់គាំទ្រនិងភ្លក់ស្នាដៃឆៃប៉ូវរបស់កញ្ញា សូមអញ្ជើញទាក់ទងកញ្ញាតាមការគួរ ព្រោះមើលទៅទំនងណាស់ Admin ក៏ចង់ភ្លក់ដែរ៕



សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់