ទៀតហើយ! ព្រានព្រៃចង្រៃបាញ់សម្លាប់ទន្សោងដ៏កម្រជិតផុតពូជ នៅខេត្ត…

766 Views
March 23, 2018

រយៈពេលប៉ុន្មានឆ្នាំមកនេះ សត្វព្រៃជាច្រើននៅកម្ពុជាបាននិងកំពុងរងការគំរាមគំហែងយ៉ាងខ្លាំង គួរឲ្យសោកស្ដាយពន់ពេក ពីសំណាក់ក្រុមព្រានព្រៃ ក្រុមអគតិ ដែលជួញដូរសត្វព្រៃ។

 

 

 

 

 

 

 

សត្វព្រៃពូជកម្រខ្លះៗ ក៏បានផុតពូជអស់ទៅហើយ ដោយសារតែស្នាដៃជនបំផ្លិចបំផ្លាញទាំងអស់នោះ ស្របពេលដែលសមត្ថកិច្ចអាចចាប់ជនទាំងនោះបាន តាមករណីមួយចំនួនប៉ុណ្ណោះ។ ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ ក៏មានដំណឹងបាញ់សម្លាប់សត្វព្រៃជាថ្មីម្ដងទៀត នោះគឺសត្វទន្សោងដ៏កម្រ ហើយជាសត្វដែលជិតផុតពូជទៀត ពិតជាគួរឲ្យសោកស្ដាយ និង ខឹងសម្បារខ្លាំងណាស់។

 

 

 

 

 

 

 

តាមគណនីហ្វេសប៊ុករបស់បុរសម្នាក់ឈ្មោះ សៀង ហៃ បានរៀបរាប់ថា៖

 

«នៅយប់ថ្ងៃទី22/03/2018បានមានព្រានមួយក្រុមធំបាញ់សំលាប់ទន្សោងមួយក្បាលស្លាប់នៅព្រៃសហគមន៍ប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។»

 

 

 

 

 

 

 

បើមើលតាមខមិន ពេលនេះកងកម្លាំងអាវុធហត្ថ កំពុងតែតាមចាប់ក្រុមព្រានព្រៃចង្រៃនោះ ក៏មានអ្នកខមិនថា គេចាប់បានម្នាក់។ ដូច្នេះ សង្ឃឹមថា សមត្ថកិច្ចអាចនឹងចាប់ជនអគិទាំងនោះឲ្យអស់ និង ផ្តន្ទាទោសតាមផ្លូវច្បាប់ ក្នុងពេលឆាប់ៗនេះ។ យើងបានត្រឹមតែសោកស្ដាយចំពោះការបាត់បង់សត្វព្រៃដ៏កម្រមួយនេះ៕

 

 

 

 

 

 

Facebook Comment

Related Articles