ចង់ដឹងអត់ទំរាំតែចេញបានមួយបទនេះ ម៉ាដូណា ចំណាយពេលអស់ប៉ុន្មាន!

ទស្សនិចជនប្រហែលជាទទួលបានព័តមាន ដែលនិយាយពីរឿងរ៉ាវរបស់តារាសម្ដែង និងកំប្លែង ម៉ាដូណា មានអារម្មណ៍មិនសប្បាយចិត្តក្រោយឃើញ ខេមរៈ សិរីមន្ត ចេញបទ”រាំក្បាច់ក្ងោក” ដូចខ្លួន ចំថ្ងៃតែមួយជាមួយគ្នាទៀតគឺនៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១៨ ។
តារាពហុជំនាញរូបនេះបន្ថែមថា៖” ខ្ញុំមិនដឹងថាអ្នកណាលួចចម្លងពីអ្នកណាទេ ព្រោះបទហ្នឹងខ្ញុំចេញតាំងពីកន្លះឆ្នាំមុន មានបង សួន ពិសិដ្ឋ ជាសាក្សី ហើយមុនចេញថត MV ពេលឡើងប៉ុស្តិ៍ទូរទស្សន៍ខ្ញុំយកបទហ្នឹងមកច្រៀងរាំដើម្បីបង្ហាញទស្សនិកជន ស្រាប់តែជិតដល់ថ្ងៃចូលឆ្នាំ ស្រាប់តែ សិរីមន្ត គាត់ចេញបទហ្នឹងមកដែរ មានដាក់ក្ងោកដូចគ្នាទាំងអស់ ដល់ពេលអ៊ីចឹងយើងជាម្ចាស់ដើមមានអារម្មណ៍ថា អន់ចិត្តព្រោះយើងមានគំនិតបង្កើតបទហ្នឹង” ។ លោកបានបន្ថែមទៀតថា ចំពោះបទ”មករាំក្បាច់ក្ងោក” របស់លោកមិនបានលួចចម្លងពីអ្នកណាទាំងអស់ អ្វីដែលសំខាន់បទចម្រៀងមួយបទនេះគឺជាស្នាដៃនិពន្ធទំនុកច្រៀងខ្លួនឯងសុទ្ធសាធ តាំងពី៦ខែមុនម្ល៉េះមុនត្រៀមចេញថត MV ទុករាំកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ហើយលោកមានអារម្មណ៍ថាឆ្អែតចិត្តយ៉ាងខ្លាំង ក្រោយឃើញតារាក្នុងផលិតកម្ម ហង្សមាស លោក ខេមរៈ សិរីមន្ត ចេញបទ”រាំក្បាច់ក្ងោក” ដូចខ្លួនដែរ។
បងប្អូនប្រហែលជាមិនបានដឹងពីការពិតមួយនេះទេ ទំរាំតែនិពន្ធ នឹងផលិតបាននៅបទចម្រៀងមួយបទនេះ លោក ម៉ាដូណា បានចំណាយអស់ពេលវេលាជាង១ឆ្នាំដើម្បី សរសេរឡើយនៅបទចម្រៀងដែលមានរួមបញ្ចូលភ្លេងបុរាណ ។ បើគិតទៅនេះគឺជាស្នាដៃដំបូងរបស់លោក ម៉ាដូណា ក្រោយពេលលោកបានប្រលូកក្នុងសិល្បះអស់រយពេលជាង១៥ឆ្នាំមកនេះ ។ ដូច្នេះសូមបងប្អូនជួយគាំទ្រនៅបទចម្រៀងដែលកូនខ្មែរបានបង្កើតឡើង នឹងមិនចម្លងពីគេផង ៕