ថាលោកស្រីវីរៈ តារា តួ «ស្រីអន» ទៅស្អាត មកមើលសម្រស់ចៅស្រីបង្កើត និយាយលែងចេញ!

1216 Views
March 24, 2018

អតីតតួឯកស្រីដ៏ល្បីល្បាញ លោកស្រី វីរៈ តារា ដែលប្រិយមិត្តស្គាល់តាមរយៈខ្សែភាពយន្ដ «អនអើយស្រីអន» និង «ពុទ្ធិសែននាងកង្រី» ជាដើម កាលពីអតីតកាលនោះ បានធ្វើដំណើរមកប្រទេសកម្ពុជា ហើយទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង កាលពីពេលថ្មីៗនេះ។

 

 

 

 

 

 

 

 

 

 

 

ទោះបីជាវ័យចំណាស់ក្លាយជាម៉ាក់យាយគេទៅហើយ តែសម្រស់របស់លោកស្រីវីរៈ តារានៅតែស្រស់ស្អាត ហាក់ដូចជាស្រ្ដីដែលមានវ័យ៤០ឆ្នាំប៉ុណ្ណោះ។ ក្រឡេកទៅមើលទសវត្សឆ្នាំ៦០ ដែលលោកស្រីវីរៈ តារា​ ជាតារាភាពយន្ដវិញនោះ គឺមានរូបឆោមដូចជាទេពធីតា នរណាឃើញហើយក៏សរសើរដែរ ហើយទេពកោស្យសម្ដែងក៏ពូកែ ទើបលោកស្រីអាចគ្រងដំណែងតួឯកស្រី ក្នុងខ្សែភាពយន្ដល្បីៗយ៉ាងដូច្នេះ។

 

 

 

 

 

 

 

 

 

 

ចំណែកជីវិតឯកជនរបស់លោកស្រី មិនសូវមាននរណាចាប់អារម្មណ៍ថា តួ «ស្រីអន» យើងនេះ មានចៅស្រីអាយុជាង១០ឆ្នាំទៅហើយ ដែលមានសម្រស់ស្អាត មិនចាញ់លោកយាយគេឡើយ។ តាមរយៈរូបថត គេអាចមើលដឹងថា ចៅស្រីរបស់លោកស្រីវីរៈ តារា ស្ថិតក្នុងវ័យជំទង់ មុខមាត់ស្រស់សុភាពរាបសារ ពិសេសគឺច្រមុះនាងស្រួចស្អាត កាត់តាមលោកយាយ ដូចចាក់ពុម្ពតែម្ដង។

 

 

 

 

 

 

 

 

 

 

 

 

 

យើងគ្រាន់តែដឹងថា ចៅស្រីរស់នៅក្រៅប្រទេសជាមួយលោកស្រី វីរៈ តារា​ តែមិនមានពាក្យលេចលឺថា នាងអាចនឹងដើរតាមគន្លងសិល្បៈរបស់លោកយាយឬយ៉ាងណាឡើយ៕

 

 

 

 

 

 

 

 

 

 

ប្រភពរូប៖ ហ្វេសប៊ុក លោកស្រី វីរៈ តារា

Facebook Comment

Related Articles