កូនកម្លោះស្ទើរក្អួតឈាម ព្រោះកូនក្រមុំជើងល្អយកថ្លៃបណ្ណាការរត់អស់ចំនួន…  

692 Views
March 24, 2018

រឿងរ៉ាវដ៏មិននឹកស្មានដល់ ធ្វើឲ្យកូនកម្លោះដែលជិតចូលរោងការទៅហើយ បែរជាខកចិត្តសឹងតែស្រក់ទឹកភ្នែក ដោយសារតែអនាគតភរិយាជាទីស្រឡាញ់ បែរជាប្រមូលថ្លៃបណ្ណាការនិងគ្រឿងអលង្ការជាច្រើន រត់ចោលស្រុក។

 

 

 

 

 

 

ដូច្នេះ ខាងប្រុសគ្មានជម្រើសអ្វីនោះទេ មានតែសម្រេចដាក់ពាក្យបណ្ដឹងទៅលើកូនក្រមុំដៃឆើត ដែលលោភលន់ហ៊ានធ្វើបែបនេះ។  កូនកម្លោះបានឲ្យដឹងថា លោកបានត្រៀមខ្ទង់ទឹកប្រាក់ចំណាយសព្វគ្រប់បែបយ៉ាងលើពិធីមង្គលការដល់ទៅ ២៨៧,០០០ ដុល្លា ឯណោះ។ ហើយកូនក្រមុំប្រមូលយកអស់ទៅជាមួយនាងប្រមាណ ១១០,០០០ដុល្លា។ ក្នុងនោះនាងក៏យកកាដូដែលជាគ្រឿងអលង្ការផងដែរ គិតជាទឹកប្រាក់៤០,០០០ដុល្លាទៀត។

 

 

 

 

 

 

 

ចំណែកឯម្ដាយរបស់នាង បានត្រឹមតែសងទឹកប្រាក់ចំនួន ១,៥០០ ដុល្លា វិញប៉ុណ្ណោះ តែកូនកម្លោះត្រូវការឲ្យសងទឹកប្រាក់ដែលខាតបង់មកវិញ។ ដូច្នេះ កូនកម្លោះបានសម្រេចដាក់ពាក្យប្តឹងទាំងអតីតកូនក្រមុំ និង ឪពុកម្ដាយក្មេកហើយ។ គេនឹងប្ដឹងអតីតអនាគតប្រពន្ធពីបទគ្មានបំណងរៀបការនឹងរូបគេដោយពិតប្រាកដឡើយ ដោយរៀបការក្នុងគម្រោងបោកយកលុយ និង គ្រឿងអលង្ការប៉ុណ្ណោះ ហើយនឹងទាមទារលុយដែលចំណាយសរុបអស់ ២៨៧,០០០ ដុល្លា មកវិញ ៕

 

 

 

 

 

 

 

 

 

 

ប្រភព៖ https://nextshark.com/groom-sues-runaway-bride-new-york-taking-287000-cash-wedding-gifts/

Facebook Comment

Related Articles