នាំគ្នាផ្អើលថានេះជាសាកសពម៉ាំមីរបស់ Alien ជឿឬមិនជឿ? អ្នកវិទ្យាសាស្រ្តក៏ឆ្ងល់ចំហរមាត់ដែរ ប៉ុន្ដែ…
កាលពី១៥ឆ្នាំមុន នៅឆ្នាំ២០០៣ សាកសពម៉ាំមីដ៏ចម្លែកមួយត្រូវបានគេរកឃើញនៅក្នុងប្រទេសឈីលី ដែលមានប្រវែងតូច ត្រឹមតែ៦អ៊ីញ ស្មើរនឹងជាង១៥សង់ទីម៉ែត្រ។


សាកសពម៉ាំមីចម្លែកនេះបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង សូម្បីតែក្រុមអ្នកវិទ្យាសាស្រ្តក៏នាំគ្នាគិតមិនយល់។ មនុស្សជាច្រើនបានសង្ស័យថា នេះជាសាកសពរបស់ alien ដែលជាមនុស្សភពផ្កាយ ព្រោះតែមុខមាត់រូបរាង ពិតជាដូចនឹង alien មែន។ យ៉ាងណាមិញ អស់រយៈពេលច្រើនឆ្នាំមកនេះ ទីបំផុតអ្នកវិទ្យាសាស្រ្តអាចពិសោធន៍រកឃើញ DNA របស់សាកសពនេះបានដោយជោគជ័យ។


ការពិតឆ្អឹងរបស់សាកសពនេះ គឺជាឆ្អឹងមនុស្សស្រី ហើយជាមនុស្សដែលក្រិនតូចខុសពីធម្មតា និង បានស្លាប់កាលពី៤០ឆ្នាំមុន។ នាងគឺជាទារក ដែលអាចចាប់កំណើតមុនឬក្រោយខែពេក ហើយអវយវៈខូចទ្រង់ទ្រាយ មិនអាចទទួលសារធាតុចិញ្ចឹមបានទៀត ធ្វើឲ្យនាងមិនអាចរស់រានបានបែបនេះ។ បើនាងកើតពេលបច្ចុប្បន្ន ច្បាស់ជាអាចមានសង្ឃឹមសង្រ្គោះបាន អកុសលពេលនោះគ្មានវិជ្ជសាស្រ្តមិនជឿនលឿន ទើបមិនអាចជួយបាន។


ដូច្នេះអ្នកវិទ្យាសាស្រ្តសំណូមពរឲ្យពិភពលោកឈប់យល់ច្រឡំថាជា alien ទៀតទៅ ការពិតគឺជាសាកសពរបស់ទារកម្នាក់ដ៏គួរឲ្យអាណិត។ ការរក្សាសាកសពទៅជាម៊ាំមីដូច្នេះ អាចជាចេតនារបស់ម្ដាយទារកនេះ ដែលចង់បោកប្រាស់គេ ឬ លក់ជារបស់ចម្លែក ជាដើម៕



សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់