សុខៗមកទើសបង្គោលភ្លើងទាំងមិនដឹងរឿង អ្នកលេងហ្វេសប៊ុកដាក់ទៅវិញ ស្ពឹកតែម្ដង…
សព្វថ្ងៃនេះជាសម័យហ្វេសប៊ុក ដូច្នេះហើយ នៅពេលដែលមានរឿងអ្វី មានព័ត៌មាន មានការរិះគន់ ស្ថាបនា ផ្សេងៗ ប្រជាពលរដ្ឋខ្មែរយើងជាច្រើនតែងតែបង្ហោះនៅលើហ្វេសប៊ុក ដើម្បីផ្សាយដំណឹង ឬ ហេតុការណ៍ដែលគេបានជួបប្រទះ។



យ៉ាងណាមិញ សេរីភាពក្នុងការបញ្ចេញមតិពេលខ្លះដោយគ្មានការគិតពិចារណា បានក្លាយជាការបំពុលសង្គម ឬ ការបំប៉ោងព័ត៌មានទៅវិញ។ ជាក់ស្ដែង កាលពីពេលថ្មីនេះ មានគណនីបណ្ដាញសង្គមហ្វេសប៊ុកមួយ បានបង្ហោះរូបភាពបង្គោលភ្លើងដែលស្ថិតនៅកណ្ដាលផ្លូវ លើផ្លូវ Northbridge ក្នុងន័យឌឺដង និង រិះគន់ថា៖


«នៅស្រុកណាហ្នឹង! បច្ចេកទេសថ្មីមែន?»


ក្នុងនោះក៏មានអ្នកខមិន និង ស៊ែរជាច្រើននាក់ បង្ហាញលក្ខណៈយល់ស្រប រិះគន់ តែស្ករៗ តាមគ្នា ផងដែរ។ ប៉ុន្ដែ មានអ្នកខមិនមួយចំនួនបានថាឲ្យបុរសជាអ្នកផុសវិញថា កុំរិះគន់មិនបានគិតអី ព្រោះផ្លូវទើបតែពង្រីកថ្មី ហើយបង្គោលភ្លើងមិនងាយនឹងដកចេញទេ វាជាមេចរន្ដភ្លើងធំ។ ម៉្យាងទៀត ការងារធ្វើផ្លូវនិងបង្គោលនេះក៏មិនទាន់ចប់ដែរ ដូច្នេះសូមកុំទាន់រិះគន់អី។ អ្នកលេងហ្វេសប៊ុកខ្លះទៀត ក៏មកខមិនទាំងខឹងសម្បារនឹងបុរសខាងលើ ព្រមទាំងប្រើពាក្យធ្ងន់ៗដាក់វិញ ស្ពឹកមុខតែម្ដង។


ចុះប្រិយមិត្តយល់យ៉ាងណាដែរ តើបុរសនេះទើសទាំងមិនគិតពិចារណាមែន? ឬក៏គាត់រិះគន់អាចត្រូវម៉្យាងដែរ?




ប្រភព៖ ហ្វេសប៊ុក Chen Sokngeng
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់