ស៊ែរផងបងប្អូន! មិនទាន់ចាប់បានទេ! មនុស្សសណ្ដានក្រពើនេះ ហ៊ានបោកឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី…

816 Views
March 26, 2018

ប្រិយមិត្តពលរដ្ឋកម្ពុជា សុទ្ធតែស្គាល់ និង តែងតែកោតសរសើរពីឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ដែលជាឯកឧត្តមបណ្ឌិត ពោរពេញទៅដោយចិត្តធម៌ ក្ដីមេត្តាសណ្ដោស​ ដល់អ្នកខ្សត់ខ្សោយ ដែលនេះជាទឹកចិត្ត និង បេះដូងកម្ររកបានណាស់ នៅក្នុងសង្គម។

 

 

 

 

 

 

 

ប៉ុន្ដែ ដោយសារតែទឹកចិត្តមេត្តាបែបនេះហើយ បែរជាមានបុគ្គលខ្លះ កេងចំណេញលើទឹឹកចិត្តល្អ របស់ ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ទៅវិញ ដែលនេះជារឿងមិននឹកស្មានដល់ឡើយ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី បានដាច់ចិត្តប្រកាសពីរឿងមួយ ដែលឯកឧត្តមរងការឆបោក ពីបុគ្គលសន្ដានក្រពើមួយរូប ដែលឯកឧត្តមខំធ្វើគុណដាក់ហើយ បែរជារមិលគុណ ហើយបោកប្រាស់ឯកឧត្តមទៅវិញ។

 

 

 

 

 

 

 

 

 

 

ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី បានរៀបរាប់នៅលើផេកហ្វេសប៊ុកថា៖

 

«ខ្ញុំ​ជួយ​យកអាសា​មនុស្ស​រាប់មុឺននាក់​មានជួប​បញ្ហា​បន្តិចបន្តួច​តែមិន​ធ្ងន់ធ្ងរ​ពេក ជាចុងក្រោយ​នេះមានក្មេង​ប្រុស​ម្នាក់​ចេះតែ​ឆាត​មកសុំ​ រកការងារ​ធ្វើ​ដោយ​សុំតែបាយហូប​ ស្នាក់នៅ​មិនយកប្រាក់ខែទេ​ពេលនេះកំពង់តែ​ដាច់បាយ​ជិត​ស្លាប់​ហើយ​ ដោយក្តី​មេត្តា​អាណិត​អាសូរ​ក៏​សម្រេច​ចិត្ត​ទទួល​យកមក​អោយចូលបំរើការងារ​ ខាងផ្នែកកសិកម្ម​នៅភ្នំសែនដី​ខេត្ត​កំពង់​ស្ពឺ​ ដោយផ្ត​ល់អាហារហូបចុកបីពេល​ ផ្ទះ​ស្នាក់នៅ​ ប្រាក់150$មួយខែ​ថែមទៀត​ បានតែ​រយៈ​ពេល​៧ថ្ងៃ​ពី​ថ្ងៃ​ទី​១៨ដល់​ថ្ងៃ​ទី​២៤វេលា​ម៉ោង១រសៀល​ លោកវី​ហ្គោបាន​ខ្ចីម៉ូតូ​មាកលែតតម្លៃ1.450$​របស់​កម្មករ​ដូចគ្នា​យកទៅបាត់​ស្រម៉ោល​ ។

ដំណឹង​នេះ​ខ្ញុំ​សុំ​ប្តឹង​ទៅសមត្ថកិច្ច​បើស្គាល់ឬ​ឃើញ​មុខមាត់​​ដូច​ក្នុង​រូប​ថត​នេះ​ ​ចាប់វាមក​ផ្តន្ទា​ទោស​ខ្ញុំ​និង​ជូន​រង្វាន់​1.000$បន្ថែម​ជា​មួយ​ម៉ូតូ​ដែល​វា​ឆបោកនេះផងដែ​ ។»

 

 

 

 

 

 

 

 

 

 

 

រឿងនេះបានធ្វើឲ្យអ្នកលេងហ្វេសប៊ុកជាច្រើនខមិន និង ជួយស៊ែរ ដើម្បីឲ្យគេឯងស្គាលមុខជនដៃឆើតនេះ។ ក្នុងនោះ ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ក៏បានបញ្ជាក់នៅក្នុងខមិនបន្ដថា៖

 

 

 

 

 

 

 

«អត់​មានមូលហេតុ​ក្រៅពីវា​ធ្លាប់​ធ្វើ​ចោរតែ​ប៉ណ្ណឹង​ទេ​ ទំរាំតែ​ដាច់ចិត្ត​ប្រកាស់បង្ហោះFB​នេះដោយសារតែ​ខ្មាស់កូនចៅ​ខ្លាំងពេក​ មកពីខ្លួនឯង​យកសត្វ​ខ្លាទៅ​ប្រលែង​ក្នុង​ភូមិ​ ចឹងហើយត្រូវតែទទួលខុសត្រូវ​ ។»

 

 

 

 

 

 

 

 

 

 

 

ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋសូមជួយស៊ែរដំណឹងនេះផង ហើយយើងសង្ឃឹមថា សមត្ថកិច្ច​នឹងអាចចាប់ខ្លួនជនដៃឆើតនេះមកផន្ទាទោសតាមច្បាប់៕

Facebook Comment

Related Articles