អ្នកគាំទ្រសរសើរកប់ៗមាត់! ភរិយាមិនទាន់ចេញពីពេទ្យផង ជា វណ្ណារិទ្ធិធ្វើរឿងនេះបាត់ទៅហើយ
ពិធីករលោក ជា វណ្ណារិទ្ធិ ដែលមានប្រជាប្រិយភាពយ៉ាងល្បីល្បាញ ត្រូវបានគេស្គាល់ថា ជាបុរសម្នាក់ដែលស្រឡាញ់ភរិយា និង កូនៗខ្លាំងណាស់ មិនងាយរកបុរសណាដែលចេះស្វីត និង យកចិត្តទុកដាក់ល្អិតល្អន់ទៅលើគ្រួសារ ដូចជាលោក ជា វណ្ណារិទ្ធិ ឡើយ។



រឿងនេះបានធ្វើឲ្យប្រិយមិត្តជាច្រើនលួចច្រណែននឹងអ្នកនាង Bella ដែលជាភរិយាដ៏មានសំណាងរបស់លោក ជា វណ្ណារិទ្ធិ។ ជាកស្ដែង អ្នកទាំងពីរទើបតែទទួលបានបុត្រទី២ កាលពីពេលថ្មីៗនេះ។ ខណៈដែលអ្នកនាង Bella កំពុងតែស្ថិតនៅក្នុងមន្ទីរពេទ្យសម្រាលនៅឡើយ មិនទាន់ដល់ថ្ងៃចេញទៅផ្ទះផង ស្រាប់តែលោក ជា វណ្ណារិទ្ធិ បានធ្វើរឿងផ្អែមល្អែមទៀតហើយ។



លោក ជាវណ្ណារិទ្ធិ បានបង្ហោះរូបភាពជាច្រើនសន្ធឹក បង្ហាញពីបាច់ផ្កា ប៉េងប៉ោង និង ស្នាមថើបជូនភរិយា ដោយរៀបរាប់ថា៖


«ផ្តល់ក្តីស្រលាញ់ជូនម៉ាក់ៗ Bella 😘😍❤️
មួយរយៈចុងក្រោយនេះម៉ាក់ៗហត់ណាស់ នឿយណាស់ គេងមិនសូវបាន, ញាំមិនបានឆ្ងាញ់មាត់, ខ្វល់ខ្វាយសព្វគ្រប់បែបយ៉ាង គិតច្រើន ឥលូវបានធូរស្បឿយច្រើនព្រោះឃើញកូនមានសុខភាពល្អ 😍👶🏻 ។
ជូនពរអូននិងកូនមានសុខភាពល្អ Love You honey ❤️ »


ភ្លាមៗក៏មានប្រិយមិត្តជាច្រើនខមិន និង ស៊ែរ កោតសរសើរមិនដាច់ពីមាត់ថា លោកជា វណ្ណារិទ្ធិ ពិតជាស្វាមីដ៏ល្អមួយរូប ចេះឲ្យតម្លៃ ដឹងទុក្ខធុរៈភរិយា ហើយជាគ្រួសារគំរូតែម្ដង។ យើងក៏សូមជូនពរឲ្យគ្រួសាររបស់លោក កាន់តែមានសុភមង្គល និង មានភាពកក់ក្ដៅ តរៀងទៅ៕


សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់