ដេនីក្វាន់ ចេញមុខសុំទោសបងប្អូនខ្មែរឥស្លាមព្រោះកំហុសដោយអចេតនាមួយ!

1495 Views
March 27, 2018

ទោះបីជាដេនីក្វាន់ ឈប់ប្រឡូកក្នុងវិស័យសិល្បៈដូចមុនក៏ដោយ ប៉ុន្ដែនៅមានទស្សនិកជនជាច្រើននៅតែចង់ដឹងចង់លឺពីជីវិតឯកជនរបស់ស្រីស្រស់ស៊ិចស៊ីមួយរូបនេះ ខណៈដែលពេលនេះ នាងផ្ដោតទៅលើការរកស៊ីដែលកំពុងតែកាក់កប លែងរវល់នឹងសិល្បៈទៅហើយ។

 

 

 

 

 

 

 

 

 

 

ទោះបីជាដេនីក្វាន់ចូលចិត្តបញ្ចេញសាច់ខ្ចី ស្លៀកពាក់ខើចលើខើចក្រោមមែន តែដេនីក្វាន់់ជាមនុស្សមានចិត្តល្អសប្បុរសចូលចិត្តចែកអំណោយដល់អ្នកទីទាល់ក្រជារឿយៗ។ ជាក់ស្ដែង កាលពីពេលថ្មីនេះ ដេនីក្វាន់ បានចុះទៅចែកអំណោយ នៅ ប្ញស្សីជ្រោយ ខេត្តកណ្តាល ជូនដល់៤គ្រួសារ។ យ៉ាងណាមិញ មិននឹកស្មានថា ទឹកចិត្តល្អរបស់ដេនីក្វាន់ បានក្លាយទៅជាកំហុសដោយអចេតនាមួយ ដែលនាងនឹងស្មានមិនដល់។

 

 

 

 

 

 

 

ដេនីក្វាន់ បានបង្ហោះសារយ៉ាងវែង រៀបរាប់ដោយក្ដីសោកស្ដាយ និង សុំទោសថា៖

 

«ថ្ងៃនេះនាងខ្ញុំបានយកអំណោយ មួយចំនួនទៅចែកជូនបងប្អូន

ដែលមានជីវភាពទីទ័លក្រ ដោយការទៅនេះតាមរយះ ការស្នេីរសុំពីប្អូនប្រុស ម្នាក់ នៅ ប្ញស្សីជ្រោយ ខេត្តកណ្តាល ។

ហេីយក្នុងនោះផងដែរ ដោយនាងខ្ញុំ បានយកទៅចែកជូនបងប្អូន 4គ្រួសារ ដោយក្នុងនោះ មានពីរគ្រួសារ ជាជនជាតិ ខ្មែរ អុីស្លាម ដោយនាងខ្ញុំមិនបានចាប់អារម្មណ៏ ថាក្នុងនោះមានអំនោយ មួយប្រភេទ គឺ មី (មីសាច់ជ្រូ) ដោយនាងខ្ញុំពុំបានចាប់អារម្មណ៏ ដោយពេលទិញសម្ភារះ ម្ហូបអាហារនោះ គឺនាងខ្ញុំបានអោយបុគ្គលិកជាអ្នកទិញ យកមកសម្រាប់ទុកចែកជីនបងប្អូនទីទ័លក្រទាំង4គ្រួសារ ។

 

 

 

 

 

 

 

ហេីយពេលត្រលប់មកវិញ នាងខ្ញុំបានទទួលពត៏មានខ្លះៗ តាមរយះឆាត ហ្វេសប៊ុក ថា មានការអន់ចិត្តពីសំណាក់បងប្អូនខ្មែរ អុីស្លាម2គ្រួសារ នោះ ដោយនាងខ្ញុំពុំបានគិតដល់ចំនុចនេះ ហេីយវាមិនមែនជាចេតនា ដែលថា នាងខ្ញុំមេីលងាយ បងប្អូន ខ្មែរ អុីស្លាម នោះឡេីយព្រោះនាងខ្ញុំ ចំនាយទាំងលុយ ទាំងកម្លាំង និង ទៅទាំងខ្លួនឈឺ (អត់ស្រួលខ្លួន)។នាងខ្ញុំពិតជាមានអារម្មណ៏មួយ អត់សប្បាយចិត្តសោះ ព្រោះវាមិនមែនជាកំហុសនាងខ្ញុំដោយចេតនានោះទេ ។

នាងខ្ញុំសូមអធ្យាស្រយ័ និង ការយោគយល់ ពីសំណាក់ បងប្អូនខ្មែរ អុីស្លាម និងបណ្តា អាជ្ញាធម៏ ថ្នាក់ដឹកនាំខ្មែរ អុីស្លាម ផងដែរ ។

នាងខ្ញុំសង្ឃឹមថា បងប្អូនក្នុង ហ្វេសប៊ុក និង បងប្អូនខ្មែរ អុីស្លាម ទទួលយកដោយក្តីស្រលាញ់ ពីនាងខ្ញុំ ដេននីក្វាន់ ។»

 

 

 

 

 

 

 

ក្នុងនោះក៏មានអ្នកគាំទ្ររបស់ដេនីក្វាន់ខមិនលើកទឹកចិត្តនាងថា អ្នកមិនដឹងគ្មានទោសទេ ហើយកញ្ញាពិតជាគ្មានចេតនាមែន ដែលនេះជារឿងដែលនឹកស្មានមិនដល់។ យើងក៏គិតដូចគ្នាដែរ ហើយក៏សូមសរសើរដល់សណ្ដានចិត្តល្អរបស់ដេនីក្វាន់។ សង្ឃឹមថា ពេលក្រោយ នាងមិនជួបរឿងល្អក់កករបែបនេះចុះ ហើយបងប្អូនខ្មែរឥស្លាមច្បាស់ជាយោគយល់ មិនប្រកាន់ទោសកំហុសនាងឡើយ៕

Facebook Comment

Related Articles