Donald Trump ទុកពេលអង្គទូតរុស្ស៊ីប្រចាំអាមេរិក ៧ថ្ងៃ ត្រូវរៀបបង្វិចចេញ ពីប្រទេសរបស់ខ្លួន
បន្ទាប់ពីចោទប្រកាន់ថារុស្ស៊ីបានជាប់ទាក់ទងទៅនឹងការវាយប្រហារចារកិច្ចនៅក្នុងចក្រភពអង់គ្លេសរួចមក សេតវិមានសហរដ្ឋអាមេរិកដែលដឹកនាំដោយលោក Donald Trump បានប្រកាសបណ្តេញអគ្គរដ្ឋទូតរុស្ស៊ីចេញពីប្រទេសខ្លួន ដោយបាន កំណត់ទុកពេលឲ្យ ៧ ថ្ងៃសម្រាប់រៀបបង្វិច។



ជាមួយគ្នានេះតាមរយៈការបញ្ជាក់របស់លោក Donald Trump បានឲ្យដឹងថា រុស្ស៊ី បានប្រព្រឹត្តិកំហុសលើប្រទេសអង់គ្លេសដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ដូចនេះ នេះជាការឆ្លើយតបទៅកាន់ទង្វើរដែលប្រទេសនេះគួរតែទទួលបាន។


ក្នុងនោះដែរលោកស្រីនាយករដ្ឋមន្រ្តីអង់គ្លេស Theresa May បានសម្តែង ការខកចិត្ត ចំពោះប្រទេសរុស្ស៊ី និងបានចោទប្រកាន់ថា រុស្ស៊ីគឺកំពុងតែបង្ករ សកម្មភាពដែលផ្ទុះហិង្សានៅក្នុងតំបន់ផងដែរ។



គួរបញ្ជាក់ថាមិនមែនតែសហរដ្ឋអាមរិកនោះទេដែលបានបណ្តេញអង្គទូតរុស្ស៊ី ចេញពីប្រទេសរបស់ខ្លួន ដោយក្នុងនោះប្រទេសកាណាដា ប្រទេសនៅក្នុងតំបន់ អឺរ៉ុប និងប្រទេសអ៊ុយក្រែន ក៏បានបណ្តេញផងដែរ ដែលសរុបគឺមានប្រមាណជាង ១០០ នាក់កាលពីថ្ងៃច័ន្ទម្សិលមិញនេះ៕

ប្រភព៖ CNN
https://edition.cnn.com/2018/03/26/politics/us-expel-russian-diplomats/index.html
ប្រែសម្រួលដោយ៖ វិសាល
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់