ផ្ទុះរឿងអាស្រូវមួយប្រ៉ាវសោះ ថៅកែហ្វេសប៊ុកបាត់បង់លុយច្រើនដល់ថ្នាក់នេះ រហូតខ្ទាតទៅចំណាត់ថ្នាក់…

733 Views
March 27, 2018

កាលពីពេលថ្មីៗនេះ បណ្ដាញសង្គមហ្វេសប៊ុក និង នាយកប្រតិបត្តិលោក Mark Zuckerberg ត្រូវបានញាំញីដោយរឿងអាស្រូវបែកធ្លាយទិន្និន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ៥០លាននាក់ ធ្វើឲ្យមនុស្សជាច្រើនអស់ទំនុកចិត្ត លុបគណនីហ្វេសប៊ុកចោល ហើយលោក  Mark Zuckerberg ផ្ទាល់ក៏បានចេះមុខសរសេរលិខិតសុំទោសផងដែរ។

 

 

 

 

រឿងអាស្រូវនេះ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់កិត្តិយស Mark Zuckerberg និង ហ្វេសប៊ុកយ៉ាងខ្លាំងនោះទេ ថែមទាំងធ្វើឲ្យក្រុមហ៊ុនហ្វេសប៊ុកបាត់បង់ហិរញ្ញវត្ថុច្រើនយ៉ាងគំហកក្នុង១សប្ដាហ៍ប៉ុណ្ណោះ។ ក្នុងនោះ មានម្ចាស់ភាគហ៊ុនជាច្រើននាក់ បានដកភាគហ៊ុនចេញពីក្រុមហ៊ុនហ្វេសប៊ុក ធ្វើឲ្យហ្វេសប៊ុកបាត់បង់ទឹកប្រាក់អស់ ៦០ពាន់លានដុល្លាហើយ ស្របពេលដែលភាគហ៊ុនធ្លាក់ចុះអស់ ១៤ភាគរយ។

 

 

 

 

ងាកមកមើលលោកថៅកែវិញ ក៏ខាតទឹកប្រាក់អស់មិនតិចដែរ។ ទ្រព្យសម្បត្តិរបស់ Mark Zuckerberg បាត់បង់ប្រមាណជាង ១០ពាន់លានដុល្លា ឯណោះ ។ ការខាតទឹកប្រាក់នេះ បានរុញចំណាត់ថ្នាក់ Mark Zuckerberg ពីមហាសេដ្ឋីលេខ៥ ពិភពលោក ខ្ទាតទៅលេខ៧ ពិភពលោក ត្រឹមតែ១សប្ដាហ៍។ យ៉ាងណាមិញ មហាសេដ្ឋីវ័យក្មេងនេះ នៅតែមានភាគហ៊ុនក្នុងក្រុមហ៊ុនហ្វេសប៊ុកស្មើរនឹងទឹកប្រាក់ ជាង៣៩៣ពាន់លានដុល្លា ក្នុងដៃ។

 

 

 

 

គួរបញ្ជាក់ដែរថា រឿងអាស្រូវបែកធ្លាយទិន្និន័យនេះ បានធ្វើឲ្យអ្នកប្រើប្រាស់ជាច្រើនខឹងសម្បារហើយអស់ជំនឿទុកចិត្ត និង​បានលុបគណនីហ្វេសប៊ុកខ្លួន ឈប់ប្រើប្រាស់តែម្ដង ព្រោះពួកគេគិតថា ហ្វេសប៊ុកលួចយកទិន្និន័យពួកគេទៅឲ្យភាគីទី៣  ទាំងគ្មានការអនុញ្ញាត ហើយអាចមានចារកិច្ចលើអ្នកប្រើប្រាស់ថែមទៀតផង៕

 

 

 

 

 

 

 

 

 

ប្រភព៖  https://www.mrt.com/entertainment/the-wrap/article/Mark-Zuckerberg-s-Net-Worth-Has-Dropped-10-12777228.php

Facebook Comment

Related Articles