ទឹម រដ្ឋារអ៊ូរឿងគីឡូ ស្រាប់តែទស្សនិកជននារីៗខមិនឡើងកប់ៗតែម្តង
កញ្ញា ទឹម រដ្ឋា ត្រូវបានគេដឹងថាជាតារាសម្តែងស្រី និងជាម៉ូឌែលមួយរូប ដែលមានរូបរាងស្រឡូន ពីធម្មជាតិដែលតែងតែឆក់យកបេះដូងទស្សនិកជន បុរសៗជាច្រើនលង់នឹងសម្រស់នាង។

យ៉ាងណាមិញកាលពីយប់មិញនេះកញ្ញា ទឹមរដ្ឋា បានសរសេរសារមួយនៅលើបណ្តាញ សង្គមរបស់ខ្លួន រអ៊ូរអំពីរឿងគីឡូរបស់នាងមិនឡើង ខណៈដែលខុសពីស្រ្តី ភាគច្រើន ចង់បានរាងស្វែល និងមិនឡើងគីឡូ។



នៅក្នុងសារនៅលើបណ្តាញសង្គម អមជាមួយនឹងរូបភាពមួយចំនួន ទឹម រដ្ឋា សរសេរថា៖ “ស្រក់គីឡូនិយាយថាពីលឿន តែបើឡើងគីឡូនិយាយថាយឺតនោះយឺត 😆😆!”។




បន្ទាប់ពីបង្ហោះសារបែបនេះទៅក្នុងបណ្តាញសង្គមរួចរាល់ ប្រិយមិត្តនារីៗ ដែលគាំទ្រ កញ្ញា ទឹម រដ្ឋា បានសរសេរ មតិខាងក្រោមរូបភាពបង្ហាញពីការ ពេញចិត្តនឹងរូបរាងដ៏ស្រឡូនរបស់ រដ្ឋា ហើយក៏មានទស្សនិកជនគាំទ្រទឹម រដ្ឋា ខ្លះបានខមិនបែបលេងសើចឲ្យទឹម រដ្ឋា ចែកគីឡូពីគេខ្លះផងដែរ៕




ប្រភព៖ហ្វេសប៊ុក ទឹម រដ្ឋា
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់