William Guang ឃើញបទចម្រៀងសត្វច្រើនពេក ទ្រាំលែងបាន ដៀមដាមដល់ក្រសួងតែម្ដង!

965 Views
March 28, 2018

ប្រិយមិត្តច្បាស់ជាជ្រាបហើយថា មុននឹងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលត្រូវនឹងឆ្នាំច នៅឆ្នាំនេះ ផលិតកម្មក្នុងស្រុកជាច្រើនបានសំរុកចេញបទចម្រៀង ដែលភាគច្រើនសុទ្ធជាបទបែកស្លុយ និយាយពីសត្វ មិនថា ឆ្កែ កង្កែប មាន់ ក្ងោក ជាដើម។

 

 

 

 

 

 

 

រឿងនេះបានបង្កការរិះគន់មិនពេញចិត្តពីសំណាក់មជ្ឈដ្ឋានជាច្រើន ប៉ុន្ដែក៏នៅមានយុវវ័យខ្លះ ពេញចិត្តចំពោះបទចម្រៀងបែបនេះ។ ក្នុងនោះ លោក William Guang ដែលជាអ្នកវិភាគដ៏ល្បីនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃផងដែរ។ លោក បានសរសេរផ្លែផ្កាដល់ប្រភេទបទចម្រៀងសត្វទាំងនោះ និង ដល់ក្រសួងវប្បធម៌ថា៖

 

 

 

 

 

 

 

«សត្វឥលូវវាយលុកទីផ្សាសំបេីមណាស់

ដូចមិនទាន់ឃេីញខាងក្រសួងវប្បធម៌ចេញប្រតិកម្មអីសោះ 🙄

មិនដឹងថាក្រសួងស៊ីប្រាក់ខែធ្វេីការអ្វីខ្លះរាល់ថ្ងៃនេះ»

 

 

 

 

 

 

 

សារខ្លីរបស់លោក William Guang មួយនេះ មានអ្នកស៊ែរ និង ចូលខមិនជាច្រើន។ អ្នកខ្លះយល់ស្របតាមលោក ព្រោះពួកគាត់ស្ដាប់បទចម្រៀងសត្វទាំងនោះមិនចូលត្រចៀកសោះ។ រីឯអ្នកខ្លះទៀតបែរជាថា លោក William Guang ពូកែទើសទៅវិញ។ ចុះប្រិយមិត្តយល់យ៉ាងណាដែរ គិតថា William Gaung រិះគន់ ត្រូវឬខុស?

 

 

 

 

 

 

 

 

 

Facebook Comment

Related Articles