សាហាវណាស់! យកកាំបិតចាក់មិត្តរួមបន្ទប់ឡើងសុះសាច់ គ្រាន់តែគេរអ៊ូថាខ្លួនផោមនិងដេកស្រមុក (មានវីឌីអូ)
ការរស់នៅបន្ទប់រួមជាមួយអ្នកដទៃពិតជាមិនងាយស្រួលឡើយ។ បើអ្នកនៅជាមួយយើងជាមនុស្សល្អ ចេះដឹងសុខទុក្ខគ្នា នោះជាលាភដ៏ប្រសើរណាស់។ ប៉ុន្ដែបើយើងប៉ះចំមនុស្សដែលយ៉ាប់ បង្កការរំខានដល់យើង យើងមិនអាចរស់នៅបានដោយស្ងប់សុខឡើយ។

យ៉ាងណាមិញ ការនៅបន្ទប់ជួលឬផ្ទះជួលជាមួយគ្នា ចាំបាច់ណាស់ត្រូវតែមានការយោគយល់អធ្យាស្រ័យគ្នាដោយខានមិនបាន។ បើយើងមិនចេះយោគយល់គ្នានោះទេ ច្បាស់ជាអាចបង្កជម្លោះ ឬ ឈានដល់បញ្ហាធ្ងន់ធ្ងរផ្សេងៗដែលមិនអាចស្មានដល់។ តួយ៉ាង ដូចជាព័ត៌មានកាលពីថ្មីនេះ ដែលបានកើតឡើងនៅប្រទេសចិន។

និស្សិតដៃដល់ម្នាក់ដែលមាននាមត្រកូល Lau បានយកកាំបិតចាក់មិត្តរួមបន្ទប់របស់ខ្លួនទាំងកណ្ដាលយប់ ពេលដែលមិត្តរបស់ខ្លួនឈ្មោះ Wong កំពុងតែគេងលង់លក់។ ពេលនោះ Lau ថែមទាំងបានស្រែកថា យើងនឹងចាក់ឯងឲ្យស្លាប់! សំណាងហើយដែលមិត្តរួមបន្ទប់ឯទៀតស្ទុះចូលមកឃាត់ទាន់ពេល។ ប៉ុន្ដែ Lau បានចាក់ជាច្រើនកាំបិតណាស់ ធ្វើឲ្យ Wong របួសជាទម្ងន់តែម្ដង ពិសេសគឺប៉ះភ្នែកដែលស្ទើរតែខ្វាក់។

នៅពេលដែលប៉ូលីសមកចាប់ខ្លួន ជនដៃដល់ Lau មិនបានរត់ ឬ បង្ហាញវិប្បសារី ភ័យខ្លាច នោះទេ។ ចំណែកជនរងគ្រោះបាននិយាយថា Lau ពិតជារំខាន់ណាស់នៅពេលយប់ ពេលគេគេង គេសង្កៀតធ្មេញ ស្រមុក និង ផោម ថែំមទៀតផង។ ហើយមុននឹងកើតហេតុមួយថ្ងៃ គេនិងមិត្តឯទៀត បានប្រាប់ជនដៃដល់ថា ចង់រើទៅបន្ទប់ផ្សេង ព្រោះមិនអាចទ្រាំនឹងទម្លាប់នេះបានឡើយ។ ជនដៃដល់ក៏ ញញឹមហើយថា ចាំមើលទៅ។

តាមសម្ដីរបស់អ្នកគ្រូបង្រៀនបាននិយាយថា ជនដៃដល់ Lau ជាសិស្សល្អ តែគេដូចជាមានបញ្ហាផ្លូវចិត្ត។ នេះពិតជាគួរឲ្យខ្លាចណាស់ សំណាងហើយដែល Wong គ្រាន់តែរបួស ហើយនៅរស់រានមានជីវិតនោះ៕

ប្រភព៖ https://www.worldofbuzz.com/college-student-complains-about-roommates-farts-and-snores-gets-stabbed-in-sleep/
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់