គ្រឿងអលង្ការ ឱក សុគន្ធកញ្ញា មួយឈុតនេះ តិចច្រឡំថាកាឡៃអីចុះ! ដឹងតម្លៃ ចង់ដាច់ផ្ងារ…

កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ដ៏ល្បីល្បាញ មិនត្រឹមតែមានសំនៀងពិរោះ ហើយរូបសម្រស់កាន់តែស្អាតពីមួយថ្ងៃទៅមួយថ្ងៃ កញ្ញា ត្រូវបានគេស្គាល់ថាជា តារាម្នាក់ដែលស្រគត់ស្រគំ មិនឆ្មើងឆ្មៃ ពិសេស មិនចេះប្រកាន់ឫកពារអ្វីឡើយ។
ម៉្យាងទៀត ទោះបីជាប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំ យូរមកហើយនោះ ប្រជាប្រិយភាពរបស់ ឱក សុគន្ធកញ្ញា នៅតែស្ថិតស្ថេរមិនប្រែប្រួល ទោះបីជាមានតារាស្រីក្មេងៗកំពុងតែរះទៀតក៏ដោយ។ រីឯចំណុចមួយដែលអ្នកគាំទ្រស្រឡាញ់ កញ្ញា ឱក សុគន្ធកញ្ញា មិនជិនណាយនោះគឺ កញ្ញា មិនដែលអួតសម្ញែង មាសប្រាក់ សម្ភារៈ ទ្រព្យសម្បត្តិ ឬ គ្រឿងអលង្ការ ដូចជាតារាខ្លះទៀតឡើយ ថ្វីបើកញ្ញា រកចំណូលបានច្រើន ប្រាក់ចាយមិនខ្វះក៏ដោយ។
ជាក់ស្ដែង នៅក្នុងកម្មវីធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី 3 កាលពីសប្ដាហ៍មុន គេសង្កេតឃើញ ឱក សុគន្ធកញ្ញា បានគ្រងឈុតបុរាណខ្មែរ អាវពណ៌ស ទម្លាក់សក់ មានសៀតផ្កាចំប៉ី យ៉ាងសុភាពស្រស់ស្អាត។ ក្នុងនោះ កញ្ញា បានពាក់ឈុតអលង្ការដែល មានក្រវិល ខ្សែក និង ខ្សែក្រវ៉ាត់ កាន់តែលើកសម្រស់ទ្វេឡើង។ ការពិត គ្រឿងអលង្ការមួយឈុតនេះ គឺជាមាសសុទ្ធសាធ។
បើនិយាយពីតម្លៃវិញ គឺមិនតិចឡើយ ព្រោះមានទាំងខ្សែក្រវ៉ាត់ធំ ដែលគិតជាសាច់ប្រាក់ដល់ខ្ទង់ម៉ឺនដុល្លាឯណោះ។ គ្រាន់តែ ឱក សុគន្ធកញ្ញា ជាតារាដែលមិនចេះអួតដូចគេ ដូច្នេះហើយ ទោះបីជារបស់ពិតៗ ក៏នាងពាក់ដូចធម្មតា មិនប្រកាសពីតម្លៃចំណាយដូចតារាមួយចំនួននោះទេ៕