ឧកញ៉ា ម៉ុង ឫទ្ធី ជីកស្រះទឹក ២ កន្លែង ចិញ្ចឹមត្រីគីង្គក់សម្រាប់ ក្មេងៗជំនាន់ក្រោយ បានស្គាល់មច្ឆាជាតិ

ឯកឧត្តមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធីបានធ្វើការព្រលែងត្រីគីង្គក់ទៅក្នុងស្រះដែល លោកបានជីកចំនួន ២ កន្លែងនៅជាប់នឹងមាត់សមុទ្រនៅក្នុងស្រុកកែវផុស សម្រាប់ទុកឲ្យប្រជាជន និងក្មេងៗជំនាន់ក្រោយដែលមិនបានស្គាល់ មកធ្វើការទស្សនា។
នៅក្នុងផេកផ្លូវការណ៍របស់ ឧកញ៉ា ម៉ុង ឫទ្ធីបានសរសេរថា៖ “ វេលាម៉ោង៥.៣០នាទីល្ងាចថ្ងៃអង្គារ៍ទី២៧ ខែមិនា ឆ្នាំ២០១៨ បានយក(ត្រីគីង្គក់)ចំនួន១២៦ក្បាលមកប្រលែងរក្សាទុកក្នុងស្រះអោយក្មេងៗ ឬអ្នកមិនដែលស្គាល់ត្រីនេះប្រភេទនេះមកមើលបានស្គាល់ ។
សូមបញ្ជាក់ថាខ្ញុំបានជិកស្រះទឹកពីរកន្លែងជាប់មាត់សមុទ្ទកែវផុសនៅជិតៗគ្នា ស្រះទឹកប្រៃមានបណ្តោយ 60 x 40 x 3m = 7.200m3 និងស្រះទឹកសាបទំហំដូចគ្នា ក្នុងគោលបំណងយកត្រីប្រភេទនេះ មកប្រលែងដើម្បីរក្សាទុកគ្រាន់អោយអ្នកដែលមិនសូវស្គាល់មច្ឆាជាតិមើលអោយបានស្គាល់ តែប៉ុណ្ណោះមិនមានបំណងចង់ធ្វើពាណិជ្ជកម្មទេ” ។
តាមរយៈការបញ្ជាក់របស់លោក ឧកញ៉ាគឺគោលបំណងក្នុងការជីកស្រះ និងយកត្រី គីង្គក់មកចិញ្ចឹមទាំង ១២៦ ក្បាល គឺមិនមែនសម្រាប់ធ្វើពាណិជ្ជកម្មទេ ក៏ប៉ុន្តែ ដូចការរៀបរាប់របស់លោកខាងដើម គឹវាគ្រាន់តែជាចំណែកនៃការចែករំលែក និងបន្សល់ទុកនូវត្រីប្រភេទនេះសម្រាប់ប្រជាជនដែលមិនស្គាល់ ជាពិសេស ក្មេងជំនាន់ក្រោយតែម្តង។
គួរបញ្ជាក់ថា ត្រីគីង្គក់នេះគឺមិនសូវមានប្រជាជនស្គាល់ច្រើននោះទេ ដោយសារ តែវារស់នៅតែក្នុងទឹកប្រៃតែប៉ុណ្ណោះ ហើយក៏មានពលរដ្ឋជាច្រើនបានចូលទៅ ខមិនពេញចិត្តនឹងការរៀបចំរបស់លោកឧកញ៉ាផងដែរ ត្បិតអីតាំងពីកើត មកទល់នឹងពេលនេះគឺត្រីប្រភេទនេះ ពួកគេមិនដែលទាំងធ្លាប់លឺឈ្មោះផង៕
ប្រភព៖ ហ្វេស ប៊ុកផេក ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy