ហួសចិត្ត! ម្ចាស់បទ “ស្រលាញ់អូនស្លៀកខោរហែក” ត្រូវបានម្ចាស់ផលិតកម្មបកអាក្រាតថាជាសត្វក្រពើ…
មុននេះបន្ដិចមានការភ្ញាក់ផ្អើលជាខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្ដាយសង្គមហ្វេសប៊ុក លើករឿងដែលខាងផលិតកម្ម អ៊ិច បានចេញមុខបកអាក្រាតចរិតរមិលគុណរបស់តារាចម្រៀងប្រចាំផលិតកម្មខ្លួនគឺលោក ថេវា ដែលត្រូវជាម្ចាស់បទ “ស្រលាញ់អូនស្លៀកខោរហែក” ។

ក្នុងរឿងនេះដែលខាងផលិតកម្មបានផុសក្នុងផេកផ្លូវការរបស់ខ្លួនដោយមានរៀបរាប់ទាំងហួសចិត្តថា៖ «ពិតជាក្រពើមែន មិនទាន់ល្បីបានប៉ុន្មានផង ម្ចាស់បទ ស្រឡាញ់អូនស្លៀកខោរហែក ចេញចារឹកល្បីបាត់ ហ៊ានថត MV ដោយខ្លួនឯង និង មិនបានប្រាប់ម្ចាស់ផលិតកម្មខ្លួនឯង ផលិតកម្ម អុិច ។ ដែលខំ promote ២៥ ខេត្តក្រុងតាមឡានផ្សព្វផ្សាយ និង concert ហើយមើលងាយផលិតកម្ម និងមើលងាយតារាចម្រៀងរួមអាជីព ក្នុងផលិតកម្មខ្លួន ដាក់តម្លៃខ្លួនឯង 300$ក្នុងមួយយប់ តន្ត្រីខ្លះម្ចាស់ផលិតកម្មសុំត្រឹម 200$ បានហើយឆាក់គេតូចណាមួយយើងទើបល្បី តែ គេហាមាត់មកថាដាក់ចឹងខូចតម្លៃគេតារាល្បី។ ហួសចិត្ត។ មិនបានជួយ ផលិតកម្មបន្តិចផង ធ្វើឲ្យផលិតកម្មខូចឈ្មោះទៀត ! ជួបហើយ!» ។

គួរបញ្ជាក់ផងដែរ លោក ថេ រ៉ា ត្រូវបានមហាជនជាច្រើនបានស្គាល់តាមរយៈបទ ស្រលាញ់អូនស្លៀកខោរហែក ដែលល្បីខ្លាំងមួយរយៈមុនដោយមានប្រជាជនថៃយកទៅរាំ cover ទៀតផង ។ យ៉ាងណាមិញដែលចំពោះរឿងនេះ ខាងសមីខ្លួនលោក ថេវា មិនទាន់បានចេញមុនបទស្រាយ ឫនិយាយអ្វីនោះទេ ជាហេតុបានធ្វើអោយមហាជនមានមន្ទិលសង្ស័យជាខ្លាំង ថារឿងហេតុជាយ៉ាងណាវិញ ៕




សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់