ឆាវឆាវឲ្យគេសង់ផ្នូរ៧២កន្លែង ពេលនេះបុរាណវិទូរកឃើញផ្នូរមែនទែនហើយ ទំហំដល់ទៅ…

1726 Views
March 29, 2018

ប្រិយមិត្តដែលធ្លាប់បានតាមដានរឿងប្រវត្តិសាស្រ្ត នគរបី ឬ សាមកុកនោះ នរណាៗក៏កោតសរសើរនឹងមហិច្ឆតា ល្បិចកល យុទ្ធសាស្រ្ត ដ៏ឆ្លាតវៃរបស់ឆាវឆាវដែរ។ តើប្រិយមិត្តនៅចាំបានទេថា ​មុននឹងឆាវឆាវលាចាកលោក ឆាវឆាវបានផ្ដាំឲ្យគេសង់ផ្នូររបស់ខ្លួន៧២កន្លែងខុសគ្នា ហើយកុំឲ្យបែកធ្លាយការសម្ងាត់ថា សពរបស់លោកបញ្ចុះនៅកន្លែងណាពិតប្រាកដឲ្យសោះ? ព្រោះតែឆាវឆាវខ្លាចសត្រូវមកគាស់ឬបំផ្លាញផ្នូរ?

 

 

 

 

 

 

 

 

 

អស់រយៈពេល១៨០០ឆ្នាំមកនេះ បុរាណវិទូពិតជាខំស្រាវជ្រាវ រុករកផ្នូរអាថ៌កំបាំងពិតប្រាកដដែលបញ្ចុះឆាវឆាវនោះ។ ជាដំណឹងល្អ កាលពីពេលថ្មីៗនេះ​ ស្រាប់តែមានការប្រកាសថា បុរាណវិទូមានទំនុកចិត្តខ្ពស់ដោយហ៊ានអះអាងថាពួកគេបានរកឃើញផ្នូររបស់ឆាវឆាវហើយ តាមរយៈភស្ដុតាងដែលនៅក្នុងផ្នូរនោះ។

 

 

 

 

 

 

 

 

 

 

ក្នុងលោកនេះពិតជាគ្មានអាថ៌កំបាំងមែន! ឆាវឆាវមិនអាចលាក់ខ្លួនបានជាអមតៈទេ។ ផ្នូររបស់ឆាវឆាវត្រូវបានបុរាណវិទូរកឃើញនៅក្រុង អានយ៉ាង ដែលស្ថិតក្នុងខេត្តហ៊េណាន ប្រទេសចិន ។ ផ្នូរនោះស្ថិតនៅក្រោមដី មានអាយុកាលតាំងពីឆ្នាំ២២០ ដែលមានឆ្អឹងឆាវឆាវ និង ស្រ្ដី២នាក់ទៀត បញ្ចុះជាមួយគ្នា។ ស្រ្ដីទាំងពីរនាក់នោះអាចមានអាយុចន្លោះពី២០ឆ្នាំ ទៅ ៥០ឆ្នាំ។

 

 

 

 

 

 

 

 

 

 

ផ្នូរនោះមិនបានដាក់ឈ្មោះ ឬ ព័ត៌មានអ្វីច្រើននោះទេ ប៉ុន្ដែ មានបន្ទះមួយសរសេរថា ស្ដេចអ៊ួយ ដែលជាងារមួយរបស់ឆាវឆាវ។ ផ្នូរនោះធំខ្លាំងណាស់ ដល់ទៅ ៧៤០ម៉ែត្រការ៉េ ហើយការពិត គេបានរកឃើញតាំងពីឆ្នាំ២០០៩ និងធ្វើកំណាយនៅឆ្នាំ២០១៦ ២០១៧។ ប៉ុន្ដែបុរាណវិទូទើបតែមានការជឿជាក់ ហើយក៏ប្រកាសឲ្យពិភពលោកដឹងលឺតែម្ដង នៅឆ្នាំ២០១៨នេះ។

 

 

 

 

 

 

 

ចំណែកឯស្រ្ដី២នាក់ដែលបញ្ចុះជាមួយគ្នានោះ គេមិនអាចកំណត់អត្តសញ្ញាណបាននោះទេ។ ពេលនេះ គេកំពុងតែសាងសង់សារមន្ទីរនៅទីតាំងផ្នូរនោះហើយ និង មានគម្រោងដាក់ឲ្យសាធារណជនចូលទស្សនានៅរយៈពេល៣ឆ្នាំទៀត៕

 

 

 

 

 

 

ប្រភព៖ http://www.newsweek.com/ancient-chinese-general-tried-hide-his-tomb-archaeologists-found-it-862341

Facebook Comment

Related Articles